ក្នុងពេលជាមួយគ្នា អ័ប្រាហាំក៏បន្ទោសអ័ប៊ីម្ម៉ាឡិចអំពីអណ្ដូងទឹកដែលពួកបាវបម្រើរបស់អ័ប៊ីម្ម៉ាឡិចបានដណ្ដើមយក។
លោកុប្បត្តិ 26:18 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អ៊ីសាកជីកអណ្ដូងទឹកទាំងឡាយដែលបានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ឡើងវិញ ពីព្រោះជនជាតិភីលីស្ទីនបានបិទអណ្ដូងទាំងនោះក្រោយពីមរណភាពរបស់អ័ប្រាហាំ។ គាត់ដាក់ឈ្មោះអណ្ដូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ឲ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកបានស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកនៅជំនាន់លោកអ័ប្រាហាំជាឪពុករបស់លោកឡើងវិញ ព្រោះពួកភីលីស្ទីនបានលុបទាំងអស់ ក្រោយពេលលោកអ័ប្រាហាំស្លាប់ទៅ។ លោកដាក់ឈ្មោះអណ្តូងទាំងនោះ តាមឈ្មោះដែលឪពុករបស់លោកបានដាក់កាលពីមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកឲ្យគេស្ដារអណ្ដូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់លោកអប្រាហាំ ជាឪពុកលោក ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលលោកអប្រាហាំទទួលមរណភាព។ លោកដាក់ឈ្មោះអណ្ដូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកលោកបានដាក់ឲ្យកាលពីមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ស្តារអណ្តូងទឹកទាំងប៉ុន្មាននោះ ដែលគេបានជីកនៅជាន់អ័ប្រាហាំជាឪពុកគាត់ឡើងវិញ ពីព្រោះពួកភីលីស្ទីនបានលុបទាំងអស់ក្រោយដែលអ័ប្រាហាំស្លាប់ទៅ រួចគាត់ដាក់ឈ្មោះអណ្តូងទាំងនោះតាមឈ្មោះដែលឪពុកបានដាក់មកដែរ អាល់គីតាប អ៊ីសាហាក់ឲ្យគេស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់អ៊ីព្រហ៊ីម ជាឪពុកគាត់ ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលអ៊ីព្រហ៊ីមស្លាប់។ គាត់ដាក់ឈ្មោះអណ្តូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកគាត់បានដាក់ឲ្យកាលពីមុន។ |
ក្នុងពេលជាមួយគ្នា អ័ប្រាហាំក៏បន្ទោសអ័ប៊ីម្ម៉ាឡិចអំពីអណ្ដូងទឹកដែលពួកបាវបម្រើរបស់អ័ប៊ីម្ម៉ាឡិចបានដណ្ដើមយក។
គាត់ទូលថា៖ “សូមព្រះករុណាទទួលយកកូនចៀមញីទាំងប្រាំពីរនេះពីដៃរបស់ខ្ញុំព្រះបាទចុះ ដើម្បីជាទីបន្ទាល់ដល់ខ្ញុំព្រះបាទថា ខ្ញុំព្រះបាទបានជីកអណ្ដូងនេះ”។
ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាបៀរ-សេបា ពីព្រោះពួកគេទាំងពីរបានស្បថនៅទីនោះ។
នៅពេលពួកបាវបម្រើរបស់អ៊ីសាកជីកអណ្ដូងនៅជ្រលងភ្នំ ពួកគេក៏រកឃើញអណ្ដូងមួយនៅទីនោះ ដែលមានទឹកផុសឡើង។
ទុក្ខព្រួយរបស់ពួកអ្នកដែលប្រញាប់តាមព្រះដទៃនឹងកើនឡើង; ទូលបង្គំនឹងមិនច្រូចឈាមជាតង្វាយច្រូចរបស់ពួកគេនោះឡើយ ក៏មិនលើកយកឈ្មោះរបស់ព្រះទាំងនោះលើបបូរមាត់ទូលបង្គំដែរ។
នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះរបស់បណ្ដារូបបដិមាករចេញពីទឹកដីនេះ ហើយគេនឹងមិននឹកចាំទៀតឡើយ។ យើងនឹងដកទាំងពួកព្យាការី និងវិញ្ញាណនៃភាពសៅហ្មងចេញពីទឹកដីនេះដែរ។