Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:31 - ព្រះគម្ពីរខ្មែរសាកល

31 ដោយហេតុនេះ គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា​បៀរ-សេបា ពីព្រោះ​ពួកគេ​ទាំង​ពីរ​បាន​ស្បថ​នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "បៀរ-សេបា" ព្រោះ​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរ‌សេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរសេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ ដែល​គាត់​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


គឺយ៉ាងនេះឯង​ដែល​ពួកគេ​ចុះ​សន្ធិសញ្ញា​ជាមួយគ្នា​នៅ​បៀរ-សេបា រួច​អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ ក៏​ក្រោកឡើង​ត្រឡប់​ទៅ​ដែនដី​ភីលីស្ទីន​វិញ​។


រួច​អ៊ីសាក​ឡើង​ពី​ទីនោះ​ទៅ​បៀរ-សេបា​។


ពួកគេ​ក្រោកឡើង​ពី​ព្រលឹម ហើយ​ស្បថ​នឹង​គ្នាទៅវិញទៅមក រួច​អ៊ីសាក​ជូនដំណើរ​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ចាកចេញ​ពី​គាត់​ទៅ​ដោយ​សុខសាន្ត​។


គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូងនោះ​ថា សេបា​។ ហេតុនេះហើយបានជា​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា បៀរ-សេបា រហូតដល់​សព្វថ្ងៃ​។


អ៊ីស្រាអែល​ក៏​ចេញដំណើរ​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទៅ​ដល់​បៀរ-សេបា រួច​គាត់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម