សាការី 13:2 - ព្រះគម្ពីរខ្មែរសាកល2 នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះរបស់បណ្ដារូបបដិមាករចេញពីទឹកដីនេះ ហើយគេនឹងមិននឹកចាំទៀតឡើយ។ យើងនឹងដកទាំងពួកព្យាការី និងវិញ្ញាណនៃភាពសៅហ្មងចេញពីទឹកដីនេះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា នឹងវិញ្ញាណអសោចិ៍ចេញផុតពីស្រុកដែរ សូមមើលជំពូកអាល់គីតាប2 «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ណាពីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ សូមមើលជំពូក |
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។