Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​គាត់​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន​នោះ ដែល​គេ​បាន​ជីក​នៅ​ជាន់​អ័ប្រា‌ហាំ​ជា​ឪពុក​គាត់​ឡើង​វិញ ពី​ព្រោះ​ពួក​ភីលីស្ទីន​បាន​លុប​ទាំង​អស់​ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ រួច​គាត់​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ​តាម​ឈ្មោះ​ដែល​ឪពុក​បាន​ដាក់​មក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 បន្ទាប់មក អ៊ីសាក​ជីក​អណ្ដូង​ទឹក​ទាំងឡាយ​ដែល​បាន​ជីក​នៅ​ជំនាន់​អ័ប្រាហាំ​ឪពុក​របស់គាត់​ឡើងវិញ ពីព្រោះ​ជនជាតិភីលីស្ទីន​បាន​បិទ​អណ្ដូងទាំងនោះ​ក្រោយពី​មរណភាព​របស់​អ័ប្រាហាំ​។ គាត់​ដាក់ឈ្មោះ​អណ្ដូងទាំងនោះ​តាម​ឈ្មោះ​ដែល​ឪពុក​របស់គាត់​បាន​ដាក់​ឲ្យ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លោក​អ៊ីសាក​បាន​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​នៅ​ជំនាន់​លោក​អ័ប្រា‌ហាំ​ជា​ឪពុក​របស់​លោក​ឡើង​វិញ ព្រោះ​ពួក​ភីលី‌ស្ទីន​បាន​លុប​ទាំង​អស់ ក្រោយ​ពេល​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ។ លោក​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​របស់​លោក​បាន​ដាក់​កាល​ពី​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​អ៊ីសាក​ឲ្យ​គេ​ស្ដារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​លោក​អប្រាហាំ ជា​ឪពុក​លោក ហើយ​ត្រូវ​ពួក​ភីលីស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​លោក​អប្រាហាំ​ទទួល​មរណ‌ភាព។ លោក​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​លោក​បាន​ដាក់​ឲ្យ​កាល​ពី​មុន។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ៊ីសា‌ហាក់​ឲ្យ​គេ​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​អ៊ីព្រហ៊ីម ជា​ឪពុក​គាត់ ហើយ​ត្រូវ​ពួក​ភីលី‌ស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​អ៊ីព្រហ៊ីម​ស្លាប់។ គាត់​ដាក់​ឈ្មោះ​អណ្តូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​គាត់​បាន​ដាក់​ឲ្យ​កាល​ពី​មុន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ័ប្រា‌ហាំ​គាត់​បន្ទោស​ដល់​អ័ប៊ី‌ម៉្មា‌ឡិច ពី​ដំណើរ​អណ្តូង​ទឹក​ដែល​ពួក​បាវ​ទ្រង់​បាន​ដណ្តើម​យក


គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូលបង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូលបង្គំ​ថា ទូលបង្គំ​បាន​ជីក​អណ្តូង​នេះ


ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង


អ៊ីសាក​ចេញ​ពី​ទី​នោះ ទៅ​ដំឡើង​ត្រសាល​ត្រង់​វាល​ច្រក​កេរ៉ា ហើយ​ក៏​អាស្រ័យ​នៅ​ឯ​នោះ​វិញ


ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ


ទ្រង់​ក៏​សង់​ប៉ម នៅ​ទី​រហោ‌ស្ថាន ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប នឹង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចំការនឹង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ នឹង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម


ឯ​ពួក​អ្នក​ដែល​អាល័យ​តែ​តាម​ព្រះ​ដទៃ នោះ​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដល់​គេ ទូលបង្គំ​មិន​ព្រម​ច្រួច​ឈាម​ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ដោយ​បបូរ​មាត់​ទូលបង្គំ​ផង


ដ្បិត​អញ​នឹង​ដក​អស់​ទាំង​ឈ្មោះ​នៃ​ព្រះ​បាល​ចេញ​ពី​មាត់​នាង នោះ​អញ​នឹង​លែង​នឹក​ដើម​ពី​ឈ្មោះ​ព្រះ​ទាំង​នោះ​ទៀត


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក​ទៅ ឥត​មាន​អ្នក​ណា​នឹក​ចាំ​ត​ទៅ​ទៀត​ឡើយ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា នឹង​វិញ្ញាណ​អសោចិ៍​ចេញ​ផុត​ពី​ស្រុក​ដែរ


នេបូរ បាល-មេយ៉ូន (ឯ​ទី​ក្រុង​ទាំង​នោះ គេ​បាន​ផ្លាស់​ឈ្មោះ​ចេញ) ហើយ​ស៊ីបម៉ា​ផង គេ​ដាក់​ឈ្មោះ​ជា​ថ្មី​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​សង់​ឡើង​វិញ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម