ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:34 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក យ៉ាកុប​ក៏​ឲ្យ​នំប៉័ង និង​សម្ល​សណ្ដែក​ដល់​អេសាវ គាត់​ក៏​ហូប ហើយ​ផឹក រួច​ក្រោកឡើង​ចេញ​បាត់​ទៅ​។ គឺយ៉ាងនេះឯង​ដែល​អេសាវ​បាន​មើលងាយ​សិទ្ធិកូនច្បង​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាកុប​ក៏​ឲ្យ​នំបុ័ង និង​សម្ល​សណ្តែក​បាយ​ដល់​អេសាវ ហើយ​គាត់​ក៏​បរិ‌ភោគ រួច​ក្រោក​ដើរ​ចេញ​ទៅ។ អេសាវ​បាន​មើល‌ងាយ​សិទ្ធិ​ជា​កូន​ច្បង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ឯង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​យក​នំប៉័ង ព្រម​ទាំង​សម្ល​សណ្ដែក​ក្រហម មក​ជូន​គាត់​ពិសា។ លោក​អេសាវ​ពិសា​បាយ​ទឹក រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់‌ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាកុប​ក៏​ឲ្យ​នំបុ័ង នឹង​សំឡ​សណ្តែក‌បាយ​ដល់​អេសាវ គាត់​ក៏​បរិភោគ រួច​ក្រោក​ដើរ​ចេញ​បាត់​ទៅ អេសាវ​បាន​មើល‌ងាយ​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​ដោយ​អាការ​យ៉ាង​ដូច្នោះ។

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​យក​នំបុ័ង ព្រម​ទាំង​សម្ល​សណ្តែក​ក្រហម មក​ជូន​គាត់​ពិសា។ អេសាវ​ពិសា​បាយ​ទឹក​រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់‌ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:34
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មានថ្ងៃមួយ យ៉ាកុប​កំពុង​ស្ល​សម្ល អេសាវ​ក៏​មក​ពី​ទីវាល​ទាំង​អស់កម្លាំង​។


យ៉ាកុប​និយាយថា​៖ “សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ថ្ងៃនេះ​មក​!”។ គាត់​ក៏​ស្បថ​នឹង​យ៉ាកុប ហើយ​លក់​សិទ្ធិកូនច្បង​ឲ្យ​យ៉ាកុប​។


នៅសម័យនោះ មាន​ទុរ្ភិក្ស​នៅក្នុង​ទឹកដី​នោះ ក្រៅពី​ទុរ្ភិក្ស​លើកមុន​ដែល​មាន​នៅ​ជំនាន់​របស់​អ័ប្រាហាំ​។ ដូច្នេះ អ៊ីសាក​ក៏​ទៅ​ឯ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​នៅ​កេរ៉ារ​។


អ៊ីសាក​ឪពុក​របស់គាត់​សួរ​គាត់​ថា​៖ “តើ​ឯង​ជា​នរណា​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​ជា​កូន​របស់លោកឪពុក គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​តើ”។


ពួកគាត់​បាន​បដិសេធ​ទឹកដី​ដ៏ល្អវិសេស ហើយ​មិន​បាន​ជឿ​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។


ដូច្នេះ ខ្ញុំ​សូម​លើកសរសើរ​ការសប្បាយ ពីព្រោះ​សម្រាប់​មនុស្ស គ្មានអ្វី​ប្រសើរ​នៅក្រោម​ថ្ងៃ ជាង​ហូប និង​ផឹក ហើយ​សប្បាយ​ឡើយ ដ្បិត​មាន​ការនេះ​ជាប់តាម​គេ​ក្នុង​ការនឿយហត់​របស់ខ្លួន នៅ​ថ្ងៃនៃជីវិត​របស់គេ​ដែល​ព្រះ​បាន​ប្រទាន​ដល់​គេ​នៅក្រោម​ថ្ងៃ​។


ផ្ទុយទៅវិញ មើល៍! មាន​ការសប្បាយរីករាយ ការ​សម្លាប់​គោ និង​ការ​សម្លាប់​ចៀម ការ​ស៊ី​សាច់ និង​ការ​ផឹក​ស្រា ទាំងពោលថា​៖ “ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “ចូរ​បោះ​កាក់ប្រាក់ទាំងនោះ​ទៅ​ជាងស្មូន​ចុះ”។ វាជា​តម្លៃ​យ៉ាងល្អ ដែល​ខ្ញុំ​ត្រូវ​គេ​វាយតម្លៃ​។ ខ្ញុំ​ក៏​យក​កាក់ប្រាក់​សាមសិប​នោះ បោះ​ទៅ​ជាងស្មូន​នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។


“ប៉ុន្តែ​អ្នក​ទាំងនោះ​ធ្វើព្រងើយ ហើយក៏​ចេញទៅ គឺ​ម្នាក់​ទៅ​ស្រែចម្ការ​របស់ខ្លួន ម្នាក់ទៀត​ទៅ​ធ្វើ​ជំនួញ​របស់​ខ្លួន


និយាយថា​៖ “តើ​អស់លោក​ព្រម​ឲ្យ​អ្វី​ដល់​ខ្ញុំ បើសិនខ្ញុំ​ប្រគល់​អ្នកនោះ​ឲ្យ​អស់លោក​?” ពួកគេ​ក៏​ព្រមឲ្យ​កាក់ប្រាក់​សាមសិប​ដល់​គាត់​។


‘មើល៍! ពួក​អ្នកមើលងាយ​អើយ! ចូរ​ភ្ញាក់ផ្អើល ហើយ​វិនាស​ទៅ​! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​សម័យ​របស់អ្នករាល់គ្នា ជា​កិច្ចការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ ទោះបីជា​មាន​អ្នកណា​រៀបរាប់ប្រាប់យ៉ាងលម្អិត​ដល់​អ្នករាល់គ្នា​ក៏ដោយ’ ”។


ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ“ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។