កាលគាត់មិនទាន់និយាយចប់នៅឡើយ មើល៍! រេបិកាក៏ចេញមក ទាំងមានក្អមនៅលើស្មារបស់នាង! នាងជាកូនបេធូអែល បេធូអែលជាកូនប្រុសមីលកា មីលកាជាប្រពន្ធណាឃរ ណាឃរជាប្អូនប្រុសរបស់អ័ប្រាហាំ។
លោកុប្បត្តិ 24:50 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់ និងបេធូអែលតបវិញថា៖ “ការនេះមកពីព្រះយេហូវ៉ា យើងមិនអាចប្រាប់លោកថាអាក្រក់ ឬល្អបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ឡាបាន់ និងបេធូអែលក៏តបទៅវិញថា៖ «ហេតុការណ៍នេះមកពីព្រះយេហូវ៉ាហើយ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ និងលោកបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីព្រះអម្ចាស់ ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡាបាន់ នឹងបេធូអែលក៏ឆ្លើយថា ការនេះសំរេចតែពីព្រះយេហូវ៉ាទេ ទោះបើយើងឆ្លើយនឹងអ្នក ជាអាក្រក់ ឬល្អក៏ពុំបានដែរ អាល់គីតាប ឡាបាន់ និងបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីអុលឡោះតាអាឡាដូច្នេះ យើងខ្ញុំពុំអាចប្រាប់អ្នកថា យើងយល់ព្រម ឬជំទាស់បានឡើយ។ |
កាលគាត់មិនទាន់និយាយចប់នៅឡើយ មើល៍! រេបិកាក៏ចេញមក ទាំងមានក្អមនៅលើស្មារបស់នាង! នាងជាកូនបេធូអែល បេធូអែលជាកូនប្រុសមីលកា មីលកាជាប្រពន្ធណាឃរ ណាឃរជាប្អូនប្រុសរបស់អ័ប្រាហាំ។
មើល៍! រេបិកានៅមុខលោកហើយ ចូរយកនាងទៅចុះ! សូមឲ្យនាងបានជាប្រពន្ធរបស់កូនប្រុសចៅហ្វាយលោក ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលចុះ”។
បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។
ប៉ុន្តែបងប្រុសរបស់នាង និងម្ដាយរបស់នាងនិយាយថា៖ “សូមឲ្យនាងក្រមុំនៅជាមួយយើងយ៉ាងហោចណាស់ដប់ថ្ងៃសិន រួចសឹមទៅចុះ”។
ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។
យើងមានសមត្ថភាពក្នុងកណ្ដាប់ដៃរបស់យើងដើម្បីធ្វើទុក្ខឯង ប៉ុន្តែយប់មិញ ព្រះរបស់ឪពុកឯងមានបន្ទូលនឹងយើងថា: ‘ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី’។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’ ?
ដូច្នេះ ប្រសិនបើព្រះបានប្រទានអំណោយទានដូចគ្នាដល់ពួកគេ ដូចដែលព្រះអង្គបានប្រទានមកយើង កាលយើងបានជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជានរណាដែលអាចរារាំងព្រះបាន?”។