លោកុប្បត្តិ 24:49 - ព្រះគម្ពីរខ្មែរសាកល49 ដូច្នេះឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ដល់ចៅហ្វាយរបស់ខ្ញុំ សូមប្រាប់ខ្ញុំមក; ហើយប្រសិនបើមិនព្រមទេ ក៏សូមប្រាប់ខ្ញុំដែរ ដើម្បីឲ្យខ្ញុំបានបែរទៅខាងស្ដាំ ឬខាងឆ្វេងទៀត”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦49 ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំ នោះសូមមានប្រសាសន៍មកចុះ ពុំនោះទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដើម្បីឲ្យខ្ញុំបានងាកទៅខាងស្ដាំ ឬខាងឆ្វេងទៀត»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥49 ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្តែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះម្ចាស់របស់ខ្ញុំ សូមមានប្រសាសន៍មក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤49 ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងទៀត។ សូមមើលជំពូកអាល់គីតាប49 ឥឡូវនេះ ប្រសិនបើអស់លោកចង់សំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយរបស់ខ្ញុំ សូមនិយាយមក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។ សូមមើលជំពូក |
នៅពេលថ្ងៃស្លាប់របស់អ៊ីស្រាអែលជិតមកដល់ គាត់ក៏ហៅយ៉ូសែបកូនប្រុសរបស់គាត់មក ប្រាប់ថា៖ “ឥឡូវនេះ ប្រសិនបើយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមដាក់ដៃឯងនៅក្រោមភ្លៅយើង ហើយប្រព្រឹត្តចំពោះយើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ផង គឺសូមកុំបញ្ចុះយើងនៅអេហ្ស៊ីបឡើយ។