អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចងកែបលារបស់គាត់ រួចយកយុវជនពីរនាក់ និងអ៊ីសាកកូនប្រុសរបស់គាត់ទៅជាមួយ។ គាត់បានពុះអុសសម្រាប់តង្វាយដុត ហើយក្រោកឡើងទៅកន្លែងដែលព្រះបានប្រាប់គាត់។
លោកុប្បត្តិ 22:4 - ព្រះគម្ពីរខ្មែរសាកល លុះថ្ងៃទីបី អ័ប្រាហាំងើបភ្នែកឡើង ក៏ឃើញកន្លែងនោះពីចម្ងាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ថ្ងៃទីបី លោកអ័ប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចំងាយ អាល់គីតាប លុះដល់ថ្ងៃទីបី អ៊ីព្រហ៊ីមងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ |
អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចងកែបលារបស់គាត់ រួចយកយុវជនពីរនាក់ និងអ៊ីសាកកូនប្រុសរបស់គាត់ទៅជាមួយ។ គាត់បានពុះអុសសម្រាប់តង្វាយដុត ហើយក្រោកឡើងទៅកន្លែងដែលព្រះបានប្រាប់គាត់។
ពេលនោះ អ័ប្រាហាំនិយាយនឹងពួកយុវជនរបស់គាត់ថា៖ “ចូរពួកអ្នកនៅទីនេះជាមួយលាចុះ រីឯខ្ញុំ និងក្មេងប្រុសនេះនឹងទៅទីនោះដើម្បីថ្វាយបង្គំ រួចត្រឡប់មកឯពួកអ្នកវិញ”។
ហើយគេនឹងសម្លាប់លោក បន្ទាប់មកនៅថ្ងៃទីបី លោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ ពួកសិស្សក៏ព្រួយចិត្តយ៉ាងខ្លាំង។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍! ខ្ញុំដេញអារក្សឲ្យចេញ ហើយប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក លុះដល់ថ្ងៃទីបីកិច្ចការរបស់ខ្ញុំនឹងត្រូវបានបង្ហើយ។
ហើយត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ស្របតាមព្រះគម្ពីរ