Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ អ័ប្រាហាំ​និយាយ​នឹង​ពួក​យុវជន​របស់គាត់​ថា​៖ “ចូរ​ពួកអ្នក​នៅ​ទីនេះ​ជាមួយ​លា​ចុះ រីឯ​ខ្ញុំ និង​ក្មេងប្រុស​នេះ​នឹង​ទៅ​ទីនោះ​ដើម្បី​ថ្វាយបង្គំ រួច​ត្រឡប់មក​ឯ​ពួកអ្នក​វិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​របស់​លោក​ថា៖ «ចូរ​នៅ​ទី​នេះ​ជាមួយ​លា​សិន ខ្ញុំនឹង​ទៅ​ថ្វាយ​បង្គំ​ជា‌មួយ​កូន​ខ្ញុំនៅ​ទី​នោះ រួច​យើង​នឹង​ត្រឡប់​មក​រក​ឯង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​លោក​ថា៖ «ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ប្រាប់​ទៅ​បាវ​ថា ចូរ​ឯង​នៅ​ទី​នេះ​សិន​មើល​លា​ផង អញ​នឹង​ទៅ​ឯ​ណោះ​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​កូន​អញ រួច​សឹម​មក​ឯ​ឯង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គាត់​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​គាត់​ថា៖ «ចាំ​នៅ​ទី​នេះ ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ ឡើង​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក អ័ប្រាហាំ​ត្រឡប់ទៅ​ឯ​ពួក​យុវជន​របស់គាត់​វិញ ហើយ​ពួកគេ​ក្រោកឡើង​ទៅ​បៀរ-សេបា​ជាមួយគ្នា​។ អ័ប្រាហាំ​ក៏​រស់នៅ​បៀរ-សេបា​។


លុះ​ថ្ងៃ​ទីបី អ័ប្រាហាំ​ងើបភ្នែកឡើង ក៏​ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ


អ័ប្រាហាំ​ក៏​យក​អុស​សម្រាប់​តង្វាយដុត ដាក់​លើ​អ៊ីសាក​កូនប្រុស​របស់គាត់ រីឯ​គាត់​វិញ គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ ហើយ​ពួកគេ​ទាំង​ពីរ​ទៅ​ជាមួយគ្នា​។


លោក​យល់ឃើញ​ថា ព្រះ​អាច​លើក​មនុស្ស​ឲ្យរស់ឡើងវិញ​បាន សូម្បីតែ​ពីចំណោម​មនុស្សស្លាប់​។ ដូច្នេះ បើ​និយាយក្នុងន័យធៀប លោក​បាន​ទទួល​អ៊ីសាក​មកវិញ​។


ដូច្នេះ ដោយ​យើង​មាន​សាក្សី​ជាច្រើន​ព័ទ្ធជុំវិញ​យើង​ដូច​ពពក នោះចូរឲ្យ​យើង​ដោះចោល​បន្ទុក​ទាំងអស់ និង​បាប​ដែល​ងាយរួបរឹត​យើង ហើយ​ឲ្យ​យើង​រត់​ដោយ​ស៊ូទ្រាំ​ក្នុង​ការរត់ប្រណាំង​ដែល​ដាក់នៅមុខ​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម