ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 22:3 - ព្រះគម្ពីរខ្មែរសាកល

អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម ចងកែប​លា​របស់គាត់ រួច​យក​យុវជន​ពីរ​នាក់ និង​អ៊ីសាក​កូនប្រុស​របស់គាត់​ទៅ​ជាមួយ​។ គាត់​បាន​ពុះ​អុស​សម្រាប់​តង្វាយដុត ហើយ​ក្រោកឡើង​ទៅ​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសាក​ជា​កូន​មក​ជា​មួយ។ លោក​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​តង្វាយ​ដែរ រួច​ហើយ​លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រាប់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ នឹង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​នោះ

សូមមើលជំពូក

អាល់គីតាប

អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសា‌ហាក់​ជា​កូន​មក​ជា​មួយ។ គាត់​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​គូរបាន​ដែរ រួច​ហើយ​គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​អុលឡោះ​បាន​ប្រាប់​គាត់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 22:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ័ប្រាហាំ​យក​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ និង​អស់​អ្នកដែលកើត​ក្នុង​ផ្ទះ​របស់គាត់​មក ព្រមទាំង​អស់​អ្នកដែលទិញ​ដោយ​ប្រាក់ គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នកផ្ទះ​របស់​អ័ប្រាហាំ ហើយ​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ពួកគេ​នៅ​ថ្ងៃ​ដដែល​នោះ ដូចដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​។


ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក ពីព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់យើង”។


ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​យក​អ៊ីសាក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ដែល​អ្នក​ស្រឡាញ់ ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​នៅ​ទីនោះ​ទុកជា​តង្វាយដុត​នៅលើ​ភ្នំ​មួយ​ដែល​យើង​នឹង​ប្រាប់​អ្នក”។


លុះ​ថ្ងៃ​ទីបី អ័ប្រាហាំ​ងើបភ្នែកឡើង ក៏​ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ


ទូលបង្គំ​បាន​ប្រញាប់ប្រញាល់ ហើយ​មិន​បាន​បង្អង់​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


អ្នក​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ដែល​ស្រឡាញ់​កូនប្រុស ឬកូនស្រី​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ដែរ​;


“ប្រសិនបើ​អ្នកណា​មកឯ​ខ្ញុំ ហើយ​មិន​ស្អប់​ឪពុក ម្ដាយ ប្រពន្ធ កូន​ៗ បងប្អូនប្រុស និង​បងប្អូនស្រី​របស់​ខ្លួន ថែមទាំង​មិន​ស្អប់​ជីវិត​របស់​ខ្លួន​ទេ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


បើកសម្ដែង​ព្រះបុត្រា​របស់​ព្រះអង្គ​នៅក្នុង​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ នោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ភ្លាម​ជាមួយ​មនុស្ស​ឡើយ


ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។