ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។
លោកុប្បត្តិ 22:2 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលថា៖ “ចូរយកអ៊ីសាកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកដែលអ្នកស្រឡាញ់ ហើយទៅស្រុកម៉ូរីយ៉ា រួចថ្វាយវានៅទីនោះទុកជាតង្វាយដុតនៅលើភ្នំមួយដែលយើងនឹងប្រាប់អ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាក ជាកូនសម្លាញ់តែមួយរបស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ រួចថ្វាយវាជាតង្វាយដុតនៅទីនោះ នៅលើភ្នំមួយដែលយើងនឹងបង្ហាញអ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរយកអ៊ីសាហាក់ កូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើគូរបាននៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។ |
ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។
ប៉ុន្តែព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “កុំព្រួយចិត្តអំពីក្មេងប្រុស និងស្ត្រីដែលជាបាវបម្រើរបស់អ្នកឡើយ។ ក្នុងការទាំងអស់ដែលសារ៉ាបានប្រាប់អ្នក ចូរស្ដាប់តាមសំឡេងរបស់នាងចុះ ដ្បិតពូជពង្សរបស់អ្នកនឹងត្រូវបានហៅឈ្មោះតាមរយៈអ៊ីសាក។
អ័ប្រាហាំដាក់ឈ្មោះកូនប្រុសរបស់គាត់ដែលកើតមកដល់គាត់ គឺកូនដែលសារ៉ាបង្កើតឲ្យគាត់នោះថា អ៊ីសាក។
ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។
ថា៖ “នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា: យើងបានស្បថដោយអាងខ្លួនយើងថា ដោយព្រោះអ្នកបានធ្វើការនេះ គឺអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នក
អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចងកែបលារបស់គាត់ រួចយកយុវជនពីរនាក់ និងអ៊ីសាកកូនប្រុសរបស់គាត់ទៅជាមួយ។ គាត់បានពុះអុសសម្រាប់តង្វាយដុត ហើយក្រោកឡើងទៅកន្លែងដែលព្រះបានប្រាប់គាត់។
លុះទៅដល់កន្លែងដែលព្រះបានប្រាប់គាត់ហើយ អ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចរៀបចំអុស ហើយចងអ៊ីសាកកូនប្រុសរបស់គាត់ផ្ដេកលើអាសនា នៅលើអុស។
បន្ទាប់មក ណូអេបានសង់អាសនាមួយដល់ព្រះយេហូវ៉ា ហើយយកពីអស់ទាំងសត្វជើងបួនបរិសុទ្ធ និងពីអស់ទាំងបក្សាបក្សីបរិសុទ្ធ មកថ្វាយជាតង្វាយដុតនៅលើអាសនានោះ។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ប៉ុន្តែព្រះបានសម្ដែងដល់យើងនូវសេចក្ដីស្រឡាញ់របស់ព្រះអង្គផ្ទាល់ ដោយការដែលព្រះគ្រីស្ទសុគតជំនួសយើង កាលយើងនៅជាមនុស្សបាបនៅឡើយ។
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់ គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?
ដោយសារតែជំនឿ អ័ប្រាហាំបានថ្វាយអ៊ីសាក កាលលោកត្រូវបានល្បងល គឺលោកនេះដែលទទួលសេចក្ដីសន្យា បម្រុងនឹងថ្វាយកូនប្រុសតែមួយរបស់លោក។