Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:12 - ព្រះគម្ពីរខ្មែរសាកល

12 ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “កុំ​ព្រួយចិត្ត​អំពី​ក្មេងប្រុស និង​ស្ត្រីដែលជាបាវបម្រើ​របស់អ្នក​ឡើយ​។ ក្នុង​ការទាំងអស់​ដែល​សារ៉ា​បាន​ប្រាប់​អ្នក ចូរ​ស្ដាប់តាម​សំឡេង​របស់នាង​ចុះ ដ្បិត​ពូជពង្ស​របស់​អ្នក​នឹង​ត្រូវបាន​ហៅឈ្មោះ​តាមរយៈ​អ៊ីសាក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «កុំ​ពិបាក​ចិត្ត​ព្រោះ​តែ​ក្មេង​នេះ និង​ស្រី​បម្រើ​របស់​អ្នក​ឡើយ ចូរ​ធ្វើ​តាមពាក្យ​ទាំង​ប៉ុន្មាន​ដែល​សារ៉ា​បាន​ប្រាប់​អ្នក​ចុះ ដ្បិត​ពូជ​អ្នក​នឹង​ត្រូវ​រាប់​តាម​អ៊ីសាក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ័ប្រា‌ហាំ​ថា កុំ​ឲ្យ​ឯង​ពិបាក​ចិត្ត​ដោយ​ព្រោះ​កូន​ក្មេង ហើយ​នឹង​បាវ​ស្រី​របស់​ឯង​ឡើយ ត្រូវ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ ដ្បិត​ពូជ​ឯង​នឹង​បាន​រាប់​ដោយ‌សារ​តែ​អ៊ីសាក​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសា‌ហាក់​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ទេ​! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​វា​ថា​អ៊ីសាក​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​វា ជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​សម្រាប់​ពូជពង្ស​ជំនាន់ក្រោយ​របស់វា​។


ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ៊ីសាក​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នា​ពេល​នេះ​នៅ​ឆ្នាំ​ក្រោយ”។


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


យ៉ាងណាមិញ តើ​ព្រះគម្ពីរ​ចែង​ដូចម្ដេច​? “ចូរ​បណ្ដេញ​ស្ត្រីដែលជាបាវបម្រើ និង​កូន​របស់​នាង​ចេញ​ទៅ​! ដ្បិត​កូន​របស់​ស្ត្រីដែលជាបាវបម្រើ មិន​ត្រូវ​ទទួលមរតក​ជាមួយ​កូន​របស់​ស្ត្រីដែលមានសេរីភាព​ទាល់តែសោះ”។


ចំពោះ​កូននោះ មាន​ចែង​ទុកមក​ថា​:“អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម