ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 19:32 - ព្រះគម្ពីរខ្មែរសាកល

មក៍! ចូរឲ្យ​យើង​បំផឹក​ស្រា​ឪពុក​របស់យើង ហើយ​រួមដំណេក​ជាមួយ​គាត់​ទៅ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មក៍ យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​ហើយ​យើង​ទៅ​ដេក​ជា‌មួយ​គាត់ ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​ឲ្យ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ដូច្នេះ ចូរ​យើង​បំផឹក​ស្រា​ឪពុក​យើង ហើយ​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ទៅ ដើម្បី​ឲ្យ​បាន​ត​ពូជ​ឲ្យ​ឪពុក​យើង​វិញ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​ឲ្យ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 19:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “មក៍! យើង​នាំគ្នា​ធ្វើ​ឥដ្ឋ ហើយ​ដុត​នឹង​ភ្លើង”។ ដូច្នេះ ពួកគេ​ក៏​មាន​ឥដ្ឋ​ជំនួស​ថ្ម ហើយ​មាន​កៅស៊ូខ្មៅ​ជំនួស​បាយអ​។


ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន រួច​នាង​បង​ចូលទៅ​រួមដំណេក​ជាមួយ​ឪពុក​របស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។


គាត់​បាន​ផឹក​ស្រាទំពាំងបាយជូរ ហើយ​ស្រវឹង ក៏​ដេកខ្លួនទទេ​នៅក្នុង​រោង​របស់គាត់​។


“លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុកឲ្យ​យើង​ថាប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ ដោយ​មិន​បាន​បន្សល់​កូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច