លុះអរុណរះឡើង ពួកទូតសួគ៌ក៏តឿនឡុតថា៖ “ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅទីនេះចេញទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះ”។
លោកុប្បត្តិ 19:14 - ព្រះគម្ពីរខ្មែរសាកល ឡុតក៏ចេញទៅប្រាប់ពួកកូនប្រសាប្រុសរបស់គាត់ដែលនឹងយកកូនស្រីគាត់ថា៖ “ចូរក្រោកឡើងចេញពីកន្លែងនេះទៅ ដ្បិតព្រះយេហូវ៉ានឹងបំផ្លាញទីក្រុងនេះហើយ”។ ប៉ុន្តែក្នុងភ្នែករបស់ពួកកូនប្រសាប្រុសរបស់គាត់ ហាក់ដូចជាគាត់និយាយលេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឡុតក៏ចេញទៅប្រាប់កូនប្រសា ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះយេហូវ៉ាបម្រុងនឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្ដែ កូនប្រសារបស់គាត់ស្មានថាគាត់និយាយលេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡុតក៏ចេញទៅប្រាប់កូនប្រសាប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះអម្ចាស់នឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសារបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡុតក៏ចេញទៅប្រាប់ដល់កូនប្រសា ដែលបានយកកូនស្រីគាត់ថា ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល តែពួកកូនប្រសាគាត់ស្មានថា គាត់និយាយលេងទេ។ អាល់គីតាប ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតអុលឡោះតាអាឡានឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ |
លុះអរុណរះឡើង ពួកទូតសួគ៌ក៏តឿនឡុតថា៖ “ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅទីនេះចេញទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះ”។
កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
ដូច្នេះឥឡូវនេះ កុំចំអកឡកឡឺយឡើយ ក្រែងលោចំណងរបស់អ្នករាល់គ្នាកាន់តែតឹងឡើង ដ្បិតខ្ញុំបានឮពីព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារថា ការបំផ្លាញត្រូវបានសម្រេចទាស់នឹងផែនដីទាំងមូលហើយ។
កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ មានយ៉ាងដូច្នេះ: ម៉ារាម្ដាយរបស់ព្រះយេស៊ូវបានភ្ជាប់ពាក្យជាមួយយ៉ូសែបរួចហើយ ប៉ុន្តែមុនពួកគេរួមរស់ជាមួយគ្នា ក៏ដឹងថានាងមានផ្ទៃពោះដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
ក៏មានបន្ទូលថា៖“ចេញទៅ! ក្មេងស្រីនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។ ពួកគេក៏សើចចំអកដាក់ព្រះអង្គ។
ខណៈដែលកូននោះកំពុងដើរចូលមកនៅឡើយ អារក្សបានផ្ដួលវា ហើយធ្វើឲ្យវាប្រកាច់ប្រកិន។ ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់វាឲ្យឪពុកវិញ។
ពេលគេឮអំពីការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ អ្នកខ្លះក៏សើចចំអក ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ “យើងនឹងស្ដាប់លោកអំពីរឿងនេះម្ដងទៀត”។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។