អ័ប្រាហាំធ្វើដំណើរពីទីនោះទៅតំបន់ណេកិប ហើយរស់នៅចន្លោះកាដេស និងស៊ើរ គឺរស់នៅបណ្ដោះអាសន្ននៅកេរ៉ារ។
លោកុប្បត្តិ 16:7 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌របស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងទីរហោស្ថាន គឺក្បែរប្រភពទឹកតាមផ្លូវទៅស៊ើរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ អាល់គីតាប ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ |
អ័ប្រាហាំធ្វើដំណើរពីទីនោះទៅតំបន់ណេកិប ហើយរស់នៅចន្លោះកាដេស និងស៊ើរ គឺរស់នៅបណ្ដោះអាសន្ននៅកេរ៉ារ។
ព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ហើយទូតសួគ៌របស់ព្រះក៏ហៅហាការពីលើមេឃមក និយាយនឹងនាងថា៖ “ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចឡើយ ដ្បិតព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ពីកន្លែងវាហើយ។
ចូរក្រោកឡើងទៅលើកក្មេងប្រុសឡើង ហើយត្រកងវាដោយដៃនាងចុះ ដ្បិតយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ”។
ពេលនោះ ព្រះទ្រង់បើកភ្នែករបស់នាង នោះនាងឃើញអណ្ដូងទឹកមួយ នាងក៏ទៅដងទឹកឲ្យពេញថង់ស្បែក ហើយឲ្យក្មេងប្រុសផឹក។
ពេលនោះ ទូតសួគ៌របស់ព្រះយេហូវ៉ាហៅគាត់ពីលើមេឃមកថា៖ “អ័ប្រាហាំ! អ័ប្រាហាំ!”។ គាត់តបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
ព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ ដែលយកខ្ញុំចេញពីផ្ទះរបស់ឪពុកខ្ញុំ និងពីស្រុកនៃសាច់ញាតិរបស់ខ្ញុំ ជាព្រះអង្គដែលមានបន្ទូលនឹងខ្ញុំ ហើយស្បថនឹងខ្ញុំថា: ‘យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក’ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅខាងមុខអ្នក ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះបាន។
កូនចៅអ៊ីសម៉ាអែលរស់នៅចាប់ពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខអេហ្ស៊ីប តាមផ្លូវទៅអាស្ស៊ីរី។ អ៊ីសម៉ាអែលបានរស់នៅដោយប្រឆាំងនឹងបងប្អូនទាំងអស់របស់ខ្លួន។
ពេលនោះ ទូតសួគ៌របស់ព្រះនិយាយមកបងក្នុងយល់សប្តិថា: ‘យ៉ាកុបអើយ!’។ បងឆ្លើយថា: ‘មើល៍! ខ្ញុំនៅទីនេះ!’។
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។