ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “មក៍! យើងនាំគ្នាធ្វើឥដ្ឋ ហើយដុតនឹងភ្លើង”។ ដូច្នេះ ពួកគេក៏មានឥដ្ឋជំនួសថ្ម ហើយមានកៅស៊ូខ្មៅជំនួសបាយអ។
លោកុប្បត្តិ 14:10 - ព្រះគម្ពីរខ្មែរសាកល នៅជ្រលងភ្នំស៊ីឌីមមានអណ្ដូងកៅស៊ូខ្មៅជាច្រើន។ ពេលស្ដេចនៃសូដុម និងស្ដេចនៃកូម៉ូរ៉ារត់គេច ពួកទ្រង់ក៏ធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ រីឯពួកអ្នកដែលនៅសល់បានរត់គេចទៅតំបន់ភ្នំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯនៅជ្រលងភ្នំស៊ីឌីម មានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាក៏រត់គេច ខ្លះធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ ហើយអ្នកឯទៀតៗនាំគ្នារត់ទៅឯភ្នំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្ដេចក្រុងសូដុម និងស្ដេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្ដេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុំម នឹងស្តេចក្រុងកូម៉ូរ៉ាគេរត់ទៅក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ អាល់គីតាប នៅជ្រលងភ្នំស៊ីឌីម មានអណ្តូងប្រេងជាច្រើន។ ស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាបានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្តូងនោះ ហើយស្តេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។ |
ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “មក៍! យើងនាំគ្នាធ្វើឥដ្ឋ ហើយដុតនឹងភ្លើង”។ ដូច្នេះ ពួកគេក៏មានឥដ្ឋជំនួសថ្ម ហើយមានកៅស៊ូខ្មៅជំនួសបាយអ។
ស្ដេចបួនអង្គនោះក៏រឹបអូសយកទ្រព្យសម្បត្តិទាំងអស់ពីសូដុម និងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងអស់ផង រួចចាកចេញទៅ។
ក្រោយពីអាប់រ៉ាមត្រឡប់មកពីវាយឈ្នះកេដូឡោមើរ និងពួកស្ដេចដែលនៅជាមួយទ្រង់ ស្ដេចនៃសូដុមក៏ចេញមកជួបគាត់នៅជ្រលងភ្នំសាវេ (ជ្រលងភ្នំសាវេគឺជ្រលងភ្នំរបស់ស្ដេច)។
ស្ដេចនៃសូដុមមានរាជឱង្ការនឹងអាប់រ៉ាមថា៖ “សូមប្រគល់មនុស្សមកយើង រីឯទ្រព្យសម្បត្តិវិញ សូមយកសម្រាប់អ្នកចុះ”។
ស្ដេចទាំងប្រាំអង្គនេះបានរួមកម្លាំងគ្នានៅជ្រលងភ្នំស៊ីឌីម (ស៊ីឌីមគឺសមុទ្រអំបិល)។
ទាស់នឹងកេដូឡោមើរស្ដេចនៃអេឡាំ ធីដាលស្ដេចនៃកូយីម អាំរ៉ាផែលស្ដេចនៃស៊ីណើរ និងអើយ៉ុកស្ដេចនៃអេឡាសារ គឺស្ដេចបួនអង្គទាស់នឹងស្ដេចប្រាំអង្គ។
កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
ឡុតក៏ឡើងពីសូអារមករស់នៅក្នុងតំបន់ភ្នំជាមួយកូនស្រីទាំងពីររបស់គាត់ ពីព្រោះគាត់ខ្លាចនឹងរស់នៅសូអារ។ ដូច្នេះ គាត់ក៏រស់នៅក្នុងរអាងភ្នំជាមួយកូនស្រីទាំងពីររបស់គាត់។
ពេលនោះនឹងមានកើតឡើងដូច្នេះ: អ្នកដែលរត់គេចពីសូរនៃការភិតភ័យនឹងធ្លាក់ទៅក្នុងរណ្ដៅ ហើយអ្នកដែលឡើងពីក្នុងរណ្ដៅនឹងជាប់អន្ទាក់ ដ្បិតបង្អួចនៅស្ថានដ៏ខ្ពស់បានបើកចំហ ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។