Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:30 - ព្រះគម្ពីរខ្មែរសាកល

30 ឡុត​ក៏​ឡើង​ពី​សូអារ​មក​រស់នៅ​ក្នុង​តំបន់ភ្នំ​ជាមួយ​កូនស្រី​ទាំង​ពីរ​របស់គាត់ ពីព្រោះ​គាត់​ខ្លាច​នឹង​រស់នៅ​សូអារ​។ ដូច្នេះ គាត់​ក៏​រស់នៅ​ក្នុង​រអាងភ្នំ​ជាមួយ​កូនស្រី​ទាំង​ពីរ​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ឯ​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជាមួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​រស់​នៅ​ក្នុង​ក្រុង​សូអារ​ទេ។ ដូច្នេះ គាត់​ក៏​រស់​នៅ​ក្នុង​រូង​ភ្នំ​ជា‌មួយ​កូន​ស្រី​របស់​គាត់​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​នោះ​ទេ។ គាត់​ស្នាក់​នៅ​តាម​រូង​ភ្នំ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ឯ​ឡុត ព្រម​ទាំង​កូន​ស្រី​ទាំង​២ ក៏​ចេញ​ពី​សូអារ​ឡើង​ទៅ​នៅ​ឯ​ភ្នំ​វិញ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​ទេ គាត់​ក៏​នៅ​ក្នុង​រអាង​ភ្នំ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់​ទាំង​២​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ឡូត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​នោះ​ទេ។ គាត់​ស្នាក់​នៅ​តាម​រូង​ភ្នំ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:30
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡុត​ងើបភ្នែកឡើង ឃើញ​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​ដែល​មាន​ទឹក​គ្រប់ទីកន្លែង​រហូតដល់​សូអារ ដ្បិត​មុនដែល​ព្រះយេហូវ៉ា​បាន​បំផ្លាញ​សូដុម និង​កូម៉ូរ៉ា ទឹកដីនោះ​ដូចជា​សួន​របស់​ព្រះយេហូវ៉ា និង​ដូចជា​ដែនដី​អេហ្ស៊ីប


ប៉ុន្តែ​អាប់រ៉ាម​ទូល​ស្ដេច​នៃ​សូដុម​ថា​៖ “ខ្ញុំព្រះបាទ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី


កាល​ទូតសួគ៌ទាំងនោះ​បាន​នាំ​ពួកគេ​មក​ខាងក្រៅ ទូតសួគ៌មួយរូប​ក៏​និយាយថា​៖ “ចូរ​រត់គេច​ឲ្យរួច​ជីវិត​ទៅ​! កុំ​មើល​ក្រោយ ហើយ​កុំ​ឈប់​នៅ​កន្លែង​ណាមួយ​ក្នុង​វាលទំនាប​ឡើយ​។ ចូរ​រត់គេច​ទៅ​តំបន់ភ្នំ​ទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​!”។


មើល៍! បាវបម្រើ​របស់លោក​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​លោក​ក៏​បាន​ពង្រីក​សេចក្ដីសប្បុរស​របស់លោក​ដែល​សម្ដែង​ដល់​ខ្ញុំ​ដើម្បី​រក្សា​ជីវិត​របស់ខ្ញុំ​ដែរ​។ យ៉ាងណាមិញ ខ្ញុំ​មិនអាច​រត់គេច​ទៅ​តំបន់ភ្នំ​បានទេ ក្រែងលោ​មហន្តរាយ​តាម​ខ្ញុំ​ទាន់ នោះ​ខ្ញុំ​នឹង​ស្លាប់​។


ដោយសារឯង​រំពើក​ដូច​ទឹក ឯង​នឹង​មិន​បាន​លើសគេ​ទៀត​ឡើយ ពីព្រោះ​ឯង​បាន​ឡើងទៅលើ​គ្រែ​របស់​ឪពុក​ឯង ហើយ​បាន​ធ្វើឲ្យ​វា​សៅហ្មង​។ វា​បាន​ឡើងទៅលើ​ទីដំណេក​របស់យើង​!


ចិត្ត​របស់ខ្ញុំ​ស្រែកយំ​ចំពោះ​ម៉ូអាប់​; ពួក​អ្នករត់រួច​របស់នាង​ទៅដល់​សូអារ និងដល់​អេក្លាត-សេលីស៊ីយ៉ា ពួកគេ​ឡើង​ចំណោត​លូគីត​ទាំង​យំសោក ពួកគេ​បញ្ចេញ​សម្រែក​តាម​ផ្លូវ​ទៅ​ហូរ៉ូណែម ដោយសារតែ​ការអន្តរាយ​។


ពីព្រោះគាត់ជា​មនុស្ស​មានចិត្តពីរ ដែលមិនទៀងទាត់​ក្នុង​គ្រប់ទាំង​ផ្លូវ​របស់​ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម