ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 12:9 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក អាប់រ៉ាម​ក៏​បន្តដំណើរ​ទៅ​ណេកិប​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​អាប់‌រ៉ាម​ក៏​ចេះ​តែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។

សូមមើលជំពូក

អាល់គីតាប

គាត់​បន្ត​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។

សូមមើលជំពូក



លោកុ‌ប្បត្តិ 12:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អាប់រ៉ាម​ក៏​ឡើង​ពី​អេហ្ស៊ីប​ទៅ​ណេកិប គឺ​មាន​គាត់ ប្រពន្ធ​របស់គាត់ និង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។


គាត់​បន្ត​ដំណើរ​ពី​ណេកិប​រហូតដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​បោះ​រោង​របស់គាត់​កាលពីដើម គឺ​នៅចន្លោះ​បេត-អែល និង​អៃ


អ័ប្រាហាំ​ធ្វើដំណើរ​ពី​ទីនោះ​ទៅ​តំបន់​ណេកិប ហើយ​រស់នៅ​ចន្លោះ​កាដេស និង​ស៊ើរ គឺ​រស់នៅបណ្ដោះអាសន្ន​នៅ​កេរ៉ារ​។


នៅពេល​ព្រះ​ទ្រង់​ឲ្យ​ខ្ញុំព្រះបាទ​ដើរសាត់អណ្ដែត​ចេញពី​ផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ ខ្ញុំព្រះបាទ​បាន​និយាយ​នឹង​នាង​ថា​: ‘នេះ​ជា​សេចក្ដីមេត្តា​ដែល​អូន​ត្រូវ​ធ្វើ​ដល់​បង គឺ​នៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ ត្រូវ​និយាយ​អំពី​បង​ថា គាត់​ជា​បងប្រុស​របស់ខ្ញុំ’”។


គ្រានោះ អ៊ីសាក​បាន​ត្រឡប់​មក​ពី​បៀរ-ឡាហាយ-រយ ដ្បិត​គាត់​បាន​រស់នៅ​ក្នុង​តំបន់​ណេកិប​។


ពួកគេ​ដើរសាត់អណ្ដែត​ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ ពី​អាណាចក្រ​មួយ​ទៅ​សាសន៍​ផ្សេងទៀត​។


នេះជា​ទំនាយ​ស្ដីអំពី​បណ្ដា​សត្វ​នៅ​ណេកិប​: គេ​លើក​ទ្រព្យសម្បត្តិ​របស់គេ​ដាក់​លើ​ខ្នង​កូនលា ហើយ​លើក​រតនសម្បត្តិ​របស់គេ​ដាក់​លើ​បូក​អូដ្ឋ ឆ្លងកាត់​ទឹកដី​នៃ​ទុក្ខវេទនា និង​ទុក្ខព្រួយ ដែល​មាន​សិង្ហញី និង​សិង្ហឈ្មោល ដែល​មាន​ពស់វែក និង​ពស់ភ្លើង​ដែល​ហោះ ទៅកាន់​ប្រជាជន​ដែល​មិនមែន​ជាប្រយោជន៍​។