នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។
លោកុប្បត្តិ 12:4 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អាប់រ៉ាមក៏ចេញដំណើរទៅ ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងគាត់ ហើយឡុតក៏ទៅជាមួយគាត់ដែរ។ អាប់រ៉ាមមានអាយុចិតសិបប្រាំឆ្នាំ ពេលគាត់ចាកចេញពីហារ៉ាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអាប់រ៉ាមក៏ចេញដំណើរទៅ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ទៅជាមួយលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ អាល់គីតាប អ៊ីប្រាំក៏ចេញដំណើរទៅ តាមបន្ទូលរបស់អុលឡោះតាអាឡា ហើយឡូតក៏ទៅជាមួយគាត់ដែរ។ |
នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។
ថេរ៉ាបានយកអាប់រ៉ាមកូនប្រុសរបស់គាត់ និងឡុតកូនប្រុសរបស់ហារ៉ានជាចៅរបស់គាត់ ព្រមទាំងសារ៉ាយកូនប្រសាស្រីរបស់គាត់ ដែលជាប្រពន្ធរបស់អាប់រ៉ាមកូនប្រុសគាត់ ហើយចេញដំណើរជាមួយគ្នាពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីទៅដែនដីកាណាន ប៉ុន្តែនៅពេលមកដល់ហារ៉ាន ពួកគេក៏តាំងលំនៅនៅទីនោះ។
ដូច្នេះ ក្រោយពីអាប់រ៉ាមបានរស់នៅក្នុងដែនដីកាណានដប់ឆ្នាំហើយ សារ៉ាយប្រពន្ធរបស់អាប់រ៉ាមបានយកហាការជនជាតិអេហ្ស៊ីបដែលជាបាវបម្រើស្រីរបស់ខ្លួនមក ហើយប្រគល់នាងទៅអាប់រ៉ាមជាប្ដីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់គាត់។
“ដូច្នេះ អ័ប្រាហាំបានចាកចេញពីស្រុករបស់ជនជាតិខាល់ដេ ទៅរស់នៅខារ៉ាន។ ក្រោយពីឪពុករបស់លោកបានស្លាប់ទៅ ព្រះបានឲ្យលោកដូរលំនៅ ពីទីនោះមកស្រុកនេះដែលអ្នករាល់គ្នាកំពុងរស់នៅសព្វថ្ងៃ។
ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។