ព្រះមានបន្ទូលថា៖ “ចូរឲ្យមានដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្រាប់រដូវ ថ្ងៃ និងឆ្នាំ;
លោកុប្បត្តិ 1:20 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកមានពពាក់ពពូនដោយហ្វូងសត្វមានជីវិត ហើយឲ្យមានបក្សាបក្សីហើរពីលើផែនដីឆ្លងកាត់លំហមេឃ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វ រស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ នឹងបក្សីជាតិហើរលើដីនៅនាអាកាស អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរមានសត្វ រស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ |
ព្រះមានបន្ទូលថា៖ “ចូរឲ្យមានដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្រាប់រដូវ ថ្ងៃ និងឆ្នាំ;
ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះប្រទានពរពួកវា ដោយមានបន្ទូលថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីកើនចំនួនឡើងនៅលើផែនដីដែរ”។
រីឯចំពោះអស់ទាំងសត្វព្រៃនៅលើផែនដី អស់ទាំងបក្សាបក្សីនៅលើអាកាស និងអ្វីៗទាំងអស់ដែលរវើកនៅលើផែនដី ដែលមានខ្យល់ដង្ហើមជីវិត យើងបានប្រគល់រុក្ខជាតិខៀវខ្ចីគ្រប់ប្រភេទទុកជាអាហារ”។ នោះក៏កើតមានដូច្នោះ។
ព្រះក៏បង្កើតលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះ។
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនពីដីនូវសត្វព្រៃគ្រប់ប្រភេទនៃទីវាល និងបក្សាបក្សីគ្រប់ប្រភេទនៅលើអាកាស ហើយនាំមកឯមនុស្ស ដើម្បីឲ្យឃើញថាគាត់នឹងហៅពួកវាយ៉ាងដូចម្ដេច។ ដូច្នេះ អ្វីក៏ដោយដែលមនុស្សបានហៅសត្វមានជីវិត នោះក៏ទៅជាឈ្មោះរបស់វា។
អស់ទាំងសាច់ដែលរវើកលើផែនដី ក៏ដាច់ដង្ហើម គឺបក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារគ្រប់ប្រភេទដែលពពាក់ពពូនលើផែនដី និងមនុស្សទាំងអស់។
ចូរនាំអស់ទាំងសត្វមានជីវិតនៃគ្រប់ទាំងសាច់ដែលនៅជាមួយអ្នក ចេញមកជាមួយអ្នក ទាំងបក្សាបក្សី សត្វជើងបួន និងអស់ទាំងសត្វលូនវារដែលលូនវារលើដី ដើម្បីឲ្យវាបានពាសពេញលើផែនដី ព្រមទាំងបង្កើតកូន និងកើនចំនួនឡើងលើផែនដីផង”។
ដ្បិតមានមនុស្សម្នាក់ដែលធ្វើការនឿយហត់របស់ខ្លួនដោយប្រាជ្ញា ដោយចំណេះដឹង និងដោយការស្ទាត់ជំនាញ ប៉ុន្តែត្រូវប្រគល់ចំណែករបស់ខ្លួនទៅមនុស្សដែលមិនបានប្រឹងប្រែងធ្វើការសម្រាប់វាវិញ។ នេះក៏ជាការឥតន័យ និងជាការអាក្រក់យ៉ាងខ្លាំងដែរ!
ហើយក៏មិនត្រូវបីបាច់ថែរក្សាដោយដៃរបស់មនុស្ស ហាក់ដូចជាព្រះអង្គខ្វះអ្វីនោះដែរ ដ្បិតគឺព្រះអង្គទេតើ ដែលប្រទានជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់គ្នា។