Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:21 - ព្រះគម្ពីរខ្មែរសាកល

21 អស់ទាំង​សាច់​ដែល​រវើក​លើ​ផែនដី ក៏​ដាច់ដង្ហើម គឺ​បក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារ​គ្រប់ប្រភេទ​ដែល​ពពាក់ពពូន​លើ​ផែនដី និង​មនុស្ស​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គ្រប់​ទាំង​សាច់​ដែល​កម្រើក​នៅ​ផែន‌ដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​លោក​ក៏​ស្លាប់​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 សត្វ​លោក​ទាំង‌ឡាយ​ដែល​មាន​ចលនា​នៅ​លើ​ផែនដី​ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សា‌បក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គ្រប់​ទាំង​សាច់​ដែល​កំរើក​នៅ​ផែនដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី នឹង​មនុស្ស​ក៏​ស្លាប់​ទាំង​អស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 សត្វ​លោក​ទាំង​ឡាយ​ដែល​មាន​ចលនា​នៅ​លើ​ផែនដី ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សា​បក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើក​រវ័ណ្ឌ​ពាស​ពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:21
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បង្កើត​សត្វព្រៃនៅលើផែនដី​តាម​ពូជ​របស់វា សត្វស្រុក​តាម​ពូជ​របស់វា និង​អស់ទាំង​សត្វលូនវារ​នៅលើ​ដី​តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ “ចុងបញ្ចប់​នៃ​មនុស្ស​ទាំងអស់​មក​នៅចំពោះ​យើង​ហើយ ដ្បិត​ផែនដី​ពោរពេញ​ទៅដោយ​អំពើហិង្សា​ដោយសារតែ​វត្តមាន​របស់ពួកគេ ដូច្នេះ មើល៍! យើង​នឹង​បំផ្លាញ​ពួកគេ​ជាមួយ​ផែនដី​។


“មើល៍! យើង​នឹង​នាំ​ទឹកជំនន់​មក​លើ​ផែនដី ដើម្បី​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​មាន​រូបសាច់ ដែល​មាន​ដង្ហើម​ជីវិត នៅ​ក្រោមមេឃ​។ របស់សព្វសារពើ​ដែល​នៅលើ​ផែនដី​នឹង​ដាច់ដង្ហើម​។


ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរភ្លៀង​មកលើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​លុប​អ្វីៗដែលមានជីវិត​ទាំងអស់​ដែល​យើង​បាន​បង្កើត ចេញ​ពីលើ​ផ្ទៃ​ផែនដី”។


ផែនដី​បាន​បាក់បែកអស់រលីង ផែនដី​បាន​ញែកចេញពីគ្នា ផែនដី​បាន​រង្គើជាខ្លាំង​។


ដោយហេតុនេះ បណ្ដាសា​បាន​ស៊ីបំផ្លាញ​ផែនដី ហើយ​អ្នកដែល​រស់នៅ​លើ​វា​នឹង​ទទួលទោស​; ដោយហេតុនេះ អ្នកដែល​រស់នៅ​លើ​ផែនដី​ត្រូវបាន​ឆាបឆេះ ហើយ​មាន​មនុស្ស​តិចតួច​នៅសល់​។


ហើយ​ពួកគេ​មិន​ដឹង​រហូតទាល់តែ​ទឹកជំនន់​បាន​មក​ឆក់យក​អ្វីៗ​ទាំងអស់​។ ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​ដូច្នោះ​ដែរ​។


គឺ​ពួកគេ​ស៊ីផឹក និង​រៀបការជាប្ដីប្រពន្ធ រហូតដល់​ថ្ងៃ​ដែល​ណូអេ​ចូលទៅ​ក្នុង​ទូកធំ ហើយ​ទឹកជំនន់​បាន​មក​បំផ្លាញ​ពួកគេ​ទាំងអស់​។


ដ្បិត​របស់សព្វសារពើដែលត្រូវបានបង្កើត បាន​ចុះចូល​នឹង​ភាពឥតខ្លឹមសារ មិនមែន​ដោយ​ស្ម័គ្រចិត្ត​ទេ គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ធ្វើឲ្យ​វា​ចុះចូល​វិញ ដោយ​សង្ឃឹម


យើង​ដឹង​ហើយ​ថា រហូតមកដល់​ឥឡូវនេះ របស់សព្វសារពើ​ទាំងអស់​ដែលត្រូវបានបង្កើត ស្រែកថ្ងូរជាមួយគ្នា និង​ឈឺពោះឆ្លងទន្លេជាមួយគ្នា​។


ហើយ​ប្រសិនបើ​ព្រះអង្គ​មិន​បាន​ត្រាប្រណី​ពិភពលោក​នា​សម័យ​បុរាណ គឺ​បាន​នាំ​ទឹកជំនន់​មក​លើ​ពិភពលោក​ដែលមិនគោរពព្រះ ហើយ​រក្សា​ប្រាំបី​នាក់​ពីគ្រួសាររបស់​ណូអេ​អ្នកប្រកាស​សេចក្ដីសុចរិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម