ព្រះយេស៊ូវបានចាត់សាវ័កដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ពួកគេថា៖“កុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលទៅក្នុងទីក្រុងរបស់ជនជាតិសាម៉ារីឡើយ
លូកា 9:2 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាត់ពួកគេឲ្យទៅ ដើម្បីប្រកាសអាណាចក្ររបស់ព្រះ និងដើម្បីប្រោសអ្នកជំងឺឲ្យជា។ Khmer Christian Bible ហើយព្រះអង្គក៏ចាត់ពួកគេឲ្យចេញទៅប្រកាសអំពីនគរព្រះជាម្ចាស់ និងប្រោសពួកអ្នកជំងឺឲ្យបានជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានចាត់គេឲ្យទៅប្រកាសប្រាប់អំពីព្រះរាជ្យរបស់ព្រះ ហើយមើលអ្នកជំងឺឲ្យបានជាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យជាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរព្រះ ហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង អាល់គីតាប អ៊ីសាចាត់គេឲ្យចេញទៅប្រកាសអំពីនគររបស់អុលឡោះ ព្រមទាំងមើលអ្នកជំងឺឲ្យបានជាផង។ |
ព្រះយេស៊ូវបានចាត់សាវ័កដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ពួកគេថា៖“កុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលទៅក្នុងទីក្រុងរបស់ជនជាតិសាម៉ារីឡើយ
អស់អ្នកដែលឮព្រះបន្ទូលនៃអាណាចក្ររបស់ព្រះ ហើយមិនយល់ មេអាក្រក់ក៏មកកញ្ឆក់យកអ្វីដែលត្រូវបានសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលត្រូវបានសាបព្រោះនៅក្បែរផ្លូវ។
ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរចេញទៅទូទាំងពិភពលោក ហើយប្រកាសដំណឹងល្អនេះដល់មនុស្សលោកទាំងអស់។
បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់បានតែងតាំងសិស្សចិតសិបនាក់ផ្សេងទៀត ហើយចាត់ពួកគេពីរៗនាក់ឲ្យទៅខាងមុខព្រះអង្គ តាមគ្រប់ទីក្រុង និងទីកន្លែងដែលព្រះអង្គរៀបនឹងយាងទៅ។
‘សូម្បីតែធូលីពីទីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងជូតចេញទាស់នឹងអ្នករាល់គ្នាដែរ យ៉ាងណាមិញ ចូរដឹងការនេះថា អាណាចក្ររបស់ព្រះមកជិតបង្កើយហើយ’។
ចូរប្រោសអ្នកជំងឺនៅក្នុងទីក្រុងនោះឲ្យជា ហើយប្រាប់ពួកគេថា: ‘អាណាចក្ររបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ’។
“ក្រឹត្យវិន័យ និងគម្ពីរព្យាការីមានត្រឹមយ៉ូហាន។ តាំងពីពេលនោះមក អាណាចក្ររបស់ព្រះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សទាំងអស់កំពុងខំប្រឹងប្រជ្រៀតចូលទៅទីនោះ។
ប៉ុន្តែនៅពេលប្រជាជនបានដឹង គេក៏ទៅតាមព្រះអង្គ។ ព្រះយេស៊ូវទ្រង់ទទួលស្វាគមន៍ពួកគេ ទាំងមានបន្ទូលនឹងពួកគេអំពីអាណាចក្ររបស់ព្រះ ហើយអ្នកដែលត្រូវការការប្រោសឲ្យជា ព្រះអង្គក៏ប្រោសគេឲ្យជា។