នោះបុរសដែលឈរនៅកណ្ដាលចំណោមដើមមឺថលក៏ឆ្លើយឡើងថា៖ “ទាំងនេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរល្បាតផែនដី”។
លូកា 9:10 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកសាវ័កត្រឡប់មកវិញ ពួកគេរៀបរាប់ប្រាប់ព្រះយេស៊ូវអំពីអ្វីៗដែលពួកគេបានធ្វើ។ បន្ទាប់មក ព្រះយេស៊ូវក៏នាំពួកគេបណ្ដោះខ្លួនទៅទីក្រុងមួយដែលគេហៅថាបេតសៃដា តែក្រុមពួកគេ។ Khmer Christian Bible ពេលពួកសាវកបានត្រលប់មកវិញហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពីអ្វីៗដែលពួកគេបានធ្វើ ហើយព្រះអង្គក៏នាំពួកគេចេញទៅដោយឡែកទៅក្រុងមួយឈ្មោះបេតសៃដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកសាវកបានត្រឡប់មកវិញ រៀបរាប់រឿងទូលព្រះយេស៊ូវពីការដែលគេបានធ្វើទាំងប៉ុន្មាន ព្រះអង្គក៏នាំគេទៅទីស្ងាត់ដោយឡែក ជិតភូមិមួយឈ្មោះបេតសៃដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាវ័ក*នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូនូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកសាវកបានត្រឡប់មកវិញ ក៏រ៉ាយរឿងទូលព្រះយេស៊ូវ ពីការដែលគេបានធ្វើទាំងប៉ុន្មាន នោះទ្រង់នាំគេទៅដោយឡែកនៅទីស្ងាត់ ជិតភូមិ១ឈ្មោះបេតសៃដា អាល់គីតាប សាវ័កនាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ជម្រាបអ៊ីសា នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ អ៊ីសានាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា |
នោះបុរសដែលឈរនៅកណ្ដាលចំណោមដើមមឺថលក៏ឆ្លើយឡើងថា៖ “ទាំងនេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរល្បាតផែនដី”។
“វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។
“ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? គាត់និយាយប្រមាថព្រះហើយ! ក្រៅពីព្រះមួយអង្គ តើនរណាអាចលើកលែងទោសបាបបាន?”។
សិស្សចិតសិបនាក់នោះបានត្រឡប់មកវិញដោយអំណរ ហើយទូលថា៖ “ព្រះអម្ចាស់អើយ ក្នុងព្រះនាមរបស់ព្រះអង្គ សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងខ្ញុំដែរ”។
ចូរស្ដាប់បង្គាប់អ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងពួកគាត់ ដ្បិតអ្នកទាំងនោះតែងតែប្រុងស្មារតីសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នករៀបរាប់ទូលជំនួសអ្នករាល់គ្នា។ ចូរឲ្យពួកគាត់បានធ្វើការនេះដោយអំណរ ហើយកុំធ្វើឲ្យពួកគាត់ថ្ងូរឡើយ ដ្បិតបើធ្វើឲ្យពួកគាត់ថ្ងូរ នោះជាការខាតបង់ប្រយោជន៍ដល់អ្នករាល់គ្នា។