Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:17 - ព្រះគម្ពីរខ្មែរសាកល

17 សិស្ស​ចិតសិប​នាក់​នោះ​បាន​ត្រឡប់មកវិញ​ដោយ​អំណរ ហើយ​ទូលថា​៖ “ព្រះអម្ចាស់​អើយ ក្នុង​ព្រះនាម​របស់ព្រះអង្គ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើងខ្ញុំ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 សិស្ស​ទាំង​ចិត​សិប​នាក់​បាន​ត្រលប់​មក​វិញ​ដោយ​អំណរ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើង​ក្នុង​នាម​របស់​ព្រះអង្គ​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពួក​សិស្ស​ចិត‌សិប​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពួក​សាវ័ក*​ទាំង​ចិត‌សិប​ពីរ​រូប​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ​ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ សូម្បី​តែ​អារក្ស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌នាម​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពួក​សិស្ស​ទាំង​ចិត‌សិប​ពីរ​នាក់​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ជម្រាប​អ៊ីសា​ថា៖ «លោក​ម្ចាស់​អើយ​ដោយ‌សារ​ឈ្មោះ​លោក​ម្ចាស់ សូម្បី​តែ​អ៊ីព្លេស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង




លូកា 10:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


ទីសម្គាល់​ទាំងនេះ​នឹង​ជាប់​តាម​អស់អ្នក​ដែល​ជឿ គឺ​ពួកគេ​នឹង​ដេញ​អារក្ស​ចេញ​ក្នុង​នាម​របស់ខ្ញុំ និយាយ​ភាសា​ថ្មី


បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់​បាន​តែងតាំង​សិស្ស​ចិតសិប​នាក់ផ្សេងទៀត ហើយ​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យទៅ​ខាងមុខ​ព្រះអង្គ តាម​គ្រប់​ទីក្រុង និង​ទីកន្លែង​ដែល​ព្រះអង្គ​រៀបនឹង​យាង​ទៅ​។


យ៉ាងណាមិញ កុំ​អរសប្បាយ​ដោយសារ​ពួក​វិញ្ញាណ​អាក្រក់​ចុះចូល​នឹង​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដោយសារ​ឈ្មោះ​របស់អ្នករាល់គ្នា​ត្រូវ​បាន​កត់ទុក​នៅ​ស្ថានសួគ៌​រួច​ហើយ”។


ចូរ​ប្រោស​អ្នកជំងឺ​នៅក្នុង​ទីក្រុងនោះ​ឲ្យជា ហើយ​ប្រាប់​ពួកគេ​ថា​: ‘អាណាចក្រ​របស់​ព្រះ​បាន​មកជិត​អ្នករាល់គ្នា​ហើយ’។


ព្រះយេស៊ូវ​ទ្រង់​ហៅ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក ហើយ​ប្រទាន​មហិទ្ធិឫទ្ធិ និង​សិទ្ធិអំណាច​លើ​អារក្ស​ទាំងអស់​ដល់​ពួកគេ ដើម្បី​ប្រោស​រោគា​ឲ្យជា​។


ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!


ដូច្នេះ ដូចដែល​ក្រុមជំនុំ​ចុះចូល​នឹង​ព្រះ​គ្រីស្ទ​យ៉ាងណា ប្រពន្ធ​ក៏​ត្រូវ​ចុះចូល​នឹង​ប្ដី​ក្នុង​គ្រប់ការទាំងអស់​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម