តើនរណាដឹងថាអ្វីល្អសម្រាប់មនុស្សនៅក្នុងជីវិត ក្នុងថ្ងៃដ៏តិចតួចនៃជីវិតឥតន័យរបស់ខ្លួន ដែលខ្លួនឆ្លងកាត់ទៅដូចជាស្រមោល? តើនរណាអាចប្រាប់មនុស្សអំពីអ្វីដែលនឹងកើតឡើងនៅក្រោមថ្ងៃបាន ក្រោយពីគេបាត់ទៅ?៕
លូកា 8:42 - ព្រះគម្ពីរខ្មែរសាកល ពីព្រោះគាត់មានកូនស្រីតែមួយអាយុប្រមាណដប់ពីរឆ្នាំ នាងជិតស្លាប់ហើយ។ ខណៈដែលព្រះយេស៊ូវកំពុងយាងទៅ មានហ្វូងមនុស្សប្រជ្រៀតព្រះអង្គ។ Khmer Christian Bible ព្រោះកូនស្រីតែមួយរបស់គាត់ដែលមានអាយុប្រហែលដប់ពីរឆ្នាំជិតស្លាប់ហើយ ប៉ុន្ដែពេលព្រះអង្គកំពុងយាងទៅ បណ្ដាជនបានប្រជ្រៀតព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺជិតស្លាប់។ កាលព្រះអង្គយាងទៅ មហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគាត់មានកូនស្រីតែ១ អាយុប្រហែល១២ឆ្នាំ មានជំងឺឈឺជិតស្លាប់ កាលទ្រង់កំពុងតែយាងទៅ នោះបណ្តាមនុស្សប្រជ្រៀតគ្នាលើទ្រង់។ អាល់គីតាប ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលអ៊ីសាទៅ នៅតាមផ្លូវមានមហាជនប្រជ្រៀតគ្នាជុំវិញគាត់។ |
តើនរណាដឹងថាអ្វីល្អសម្រាប់មនុស្សនៅក្នុងជីវិត ក្នុងថ្ងៃដ៏តិចតួចនៃជីវិតឥតន័យរបស់ខ្លួន ដែលខ្លួនឆ្លងកាត់ទៅដូចជាស្រមោល? តើនរណាអាចប្រាប់មនុស្សអំពីអ្វីដែលនឹងកើតឡើងនៅក្រោមថ្ងៃបាន ក្រោយពីគេបាត់ទៅ?៕
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។
ដូច្នេះ ព្រះអង្គក៏យាងទៅជាមួយគាត់។ មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។
នៅពេលព្រះអង្គយាងមកជិតទ្វារក្រុង មើល៍! មានមនុស្សស្លាប់ម្នាក់ជាកូនប្រុសតែមួយរបស់ម្ដាយដែលជាស្ត្រីមេម៉ាយ ត្រូវបានសែងចេញមក ហើយមានហ្វូងមនុស្សមួយក្រុមធំពីទីក្រុងនោះ នៅជាមួយគាត់ដែរ។
ពេលនោះ មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេគ្រប់គ្រងសាលាប្រជុំបានមក។ គាត់ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ហើយទូលអង្វរព្រះអង្គឲ្យយាងទៅផ្ទះរបស់គាត់
មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាងទៅលើគ្រូពេទ្យ ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលនាងឲ្យជាបានឡើយ។
ព្រះយេស៊ូវមានបន្ទូលថា៖“នរណាពាល់ខ្ញុំ?”។ នៅពេលទាំងអស់គ្នាបដិសេធ ពេត្រុសក៏ទូលថា៖ “លោកគ្រូ មនុស្សជាច្រើនកំពុងចោមរោម ហើយប្រជ្រៀតលោក!”។
ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ចូលមកតាមរយៈបាបយ៉ាងណា សេចក្ដីស្លាប់ក៏ឆ្លងរាលដាលដល់មនុស្សទាំងអស់យ៉ាងនោះដែរ ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប។