ព្រះអង្គទ្រង់ជ្រាបពេលដែលទូលបង្គំអង្គុយ និងពេលដែលទូលបង្គំក្រោកឡើង; ព្រះអង្គទ្រង់ឈ្វេងយល់គំនិតរបស់ទូលបង្គំពីចម្ងាយ។
លូកា 5:22 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលតបនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតក្នុងចិត្តដូច្នេះ? Khmer Christian Bible តែព្រះយេស៊ូឈ្វេងយល់ពីគំនិតរបស់ពួកគេ ក៏មានបន្ទូលឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវបានជ្រាបគំនិតគេ ក៏មានបន្ទូលសួរថា ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ អាល់គីតាប អ៊ីសាឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបគាត់មានប្រសាសន៍ទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? |
ព្រះអង្គទ្រង់ជ្រាបពេលដែលទូលបង្គំអង្គុយ និងពេលដែលទូលបង្គំក្រោកឡើង; ព្រះអង្គទ្រង់ឈ្វេងយល់គំនិតរបស់ទូលបង្គំពីចម្ងាយ។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដ្បិតយើងស្គាល់ទង្វើ និងគំនិតរបស់ពួកគេ។ នឹងមានពេលមកដល់ដើម្បីប្រមូលអស់ទាំងប្រជាជាតិ និងភាសា នោះពួកគេនឹងមក ហើយឃើញសិរីរុងរឿងរបស់យើង។
នៅពេលជ្រាបអំពីការនេះ ព្រះយេស៊ូវក៏យាងចាកចេញពីទីនោះ។ មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជាទាំងអស់គ្នា
ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖“អស់ទាំងអាណាចក្រដែលបាក់បែកផ្ទៃក្នុង នឹងត្រូវវិនាស ហើយអស់ទាំងទីក្រុង ឬគ្រួសារដែលបាក់បែកផ្ទៃក្នុង ក៏នៅឈរមិនបានដែរ។
ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្តដូច្នេះ?
ព្រះយេស៊ូវបានជ្រាប ក៏សួរពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាជជែកថាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាមិនទាន់ភ្លឺ ហើយមិនទាន់យល់ទេឬ? តើចិត្តរបស់អ្នករាល់គ្នានៅតែរឹងរូសឬ?
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាភ័យស្លុតដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាកើតសង្ស័យក្នុងចិត្ត?
ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមរិះគិតថា៖ “តើអ្នកនេះដែលនិយាយពាក្យប្រមាថព្រះ ជានរណា? ក្រៅពីព្រះតែមួយអង្គគត់ តើនរណាអាចលើកលែងទោសបាបបាន?”។
ការដែលនិយាយថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោសឲ្យអ្នកហើយ’ ឬថា: ‘ចូរក្រោកឡើង ដើរទៅចុះ’ តើមួយណាងាយថាជាង?
ពេត្រុសក៏និយាយថា៖ “អាណានាសអើយ ហេតុអ្វីបានជាសាតាំងនៅពេញក្នុងចិត្តរបស់អ្នក ឲ្យអ្នកភូតភរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលាក់ទុកមួយចំណែកពីប្រាក់ដែលលក់ដីបាននោះដូច្នេះ?
ព្រះបន្ទូលរបស់ព្រះមានជីវិតរស់ មានប្រសិទ្ធភាព ហើយមុតជាងអស់ទាំងដាវមុខពីរ ទាំងចាក់ទម្លុះរហូតដល់ទីខណ្ឌចែកនៃព្រលឹង និងវិញ្ញាណ រហូតដល់ទីខណ្ឌចែកនៃសន្លាក់ និងខួរឆ្អឹង ព្រមទាំងវិនិច្ឆ័យគំនិត និងបំណងនៃចិត្តផង។
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។