Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 139:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះអង្គ​ទ្រង់​ជ្រាប​ពេលដែល​ទូលបង្គំ​អង្គុយ និង​ពេលដែល​ទូលបង្គំ​ក្រោកឡើង​; ព្រះអង្គ​ទ្រង់​ឈ្វេងយល់​គំនិត​របស់ទូលបង្គំ​ពី​ចម្ងាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​អង្គុយ ពេល​ណា​ដែល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​ទូលបង្គំ តាំង​ពី​ចម្ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ នឹង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ទ្រង់​ជ្រាប​ពេល​ណា​ដែល​ខ្ញុំ​អង្គុយ ពេល​ណា​ដែល​ខ្ញុំ​ក្រោក​ឈរ ទ្រង់​ឈ្វេង​យល់​គំនិត​របស់​ខ្ញុំ តាំង​ពី​ចម្ងាយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 139:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ហាការ​ក៏​ហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​នាង ថា​៖ “ព្រះអង្គ​ជា​ព្រះ​ដែល​ទត​ឃើញ” ដ្បិត​នាង​បាន​និយាយថា​៖ “សូម្បីតែ​នៅ​ទីនេះ ខ្ញុំ​បាន​ឃើញ​ព្រះអង្គដែល​ទត​ឃើញ​ខ្ញុំ​!”។


ប៉ុន្តែ​ដោយសារតែ​ព្រះអង្គ យើងខ្ញុំ​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើងខ្ញុំ​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់​។


ព្រះអង្គ​បាន​រាប់ទុក​នូវ​ការសាត់អណ្ដែត​របស់ទូលបង្គំ​ហើយ​; សូម​ប្រមូល​ទឹកភ្នែក​របស់ទូលបង្គំ​ទុក​ក្នុង​ថង់ស្បែក​របស់ព្រះអង្គ​ផង​! តើ​វា​មិន​មាន​នៅក្នុង​បញ្ជី​របស់ព្រះអង្គ​ទេ​ឬ​?


ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​គំនិត​របស់​មនុស្ស ថា​វា​ជា​ការឥតន័យ​។


ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅ​គ្រប់​កន្លែង ព្រះអង្គ​ទត​មើល​ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។


យើង​ដឹង​ពេលដែល​អ្នក​អង្គុយ ពេលដែល​អ្នក​ចេញទៅ និង​ពេលដែល​អ្នក​ចូលមក ព្រមទាំង​កំហឹង​របស់អ្នក​ទាស់នឹង​យើង​។


ដ្បិត​តើ​នរណា​បាន​មើលងាយ​ថ្ងៃ​នៃ​ការ​តូចតាច​? ភ្នែកទាំងប្រាំពីរ​នឹង​ឃើញ​ខ្សែប្រយោល​នៅក្នុង​ដៃ​របស់​សូរ៉ូបាបិល ក៏​នឹង​អរសប្បាយឡើង​។ ភ្នែកទាំង​ប្រាំពីរ​នោះ គឺ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​ដែល​ទត​ចុះឡើង​លើ​ផែនដី​ទាំងមូល​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ​?


នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​ក្នុង​ចិត្ត​របស់​ពួកគេ ព្រះអង្គ​ក៏​យក​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅក្បែរ​អង្គទ្រង់


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម