ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីប្រៀនប្រដៅនៃប្រាជ្ញា ហើយមុនសិរីរុងរឿង មានការបន្ទាបខ្លួន៕
លូកា 5:15 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដំណឹងអំពីព្រះអង្គបានឮសុសសាយកាន់តែខ្លាំងឡើង។ មានហ្វូងមនុស្សជាច្រើនមកផ្ដុំគ្នា ដើម្បីស្ដាប់ព្រះអង្គ និងដើម្បីទទួលការប្រោសឲ្យជាពីជំងឺរបស់ពួកគេ។ Khmer Christian Bible តែដំណឹងអំពីព្រះអង្គកាន់តែឮសុសសាយឡើងៗ ហើយបណ្ដាជនច្រើនកុះករបានមកជុំគ្នាដើម្បីស្ដាប់ និងដើម្បីឲ្យជាពីជំងឺផ្សេងៗរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដំណឹងអំពីព្រះអង្គឮសុសសាយកាន់តែខ្លាំងឡើង ហើយមហាជនជាច្រើនមកប្រជុំគ្នាស្តាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនជាពីជំងឺផ្សេងៗផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង អាល់គីតាប កិត្ដិនាមរបស់អ៊ីសា ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់អ៊ីសា ព្រមទាំងសូមអ៊ីសាប្រោសឲ្យខ្លួនបានជាពីជំងឺផ្សេងៗផង។ |
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីប្រៀនប្រដៅនៃប្រាជ្ញា ហើយមុនសិរីរុងរឿង មានការបន្ទាបខ្លួន៕
ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
ព្រះយេស៊ូវយាងចាកចេញទៅបឹងជាមួយពួកសិស្សរបស់ព្រះអង្គ ហើយមានហ្វូងមនុស្សមួយក្រុមធំមកពីកាលីឡេទៅតាមព្រះអង្គ ព្រមទាំងមកពីយូឌា
ពេលនោះ មានមនុស្សច្រើនកុះករបានផ្ដុំគ្នា រហូតដល់ជាន់គ្នា។ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គជាមុនថា៖“ចូរអ្នករាល់គ្នាប្រយ័ត្នប្រយែងនឹងមេម្សៅ ដែលជាពុតត្បុតរបស់ពួកផារិស៊ី។
មានហ្វូងមនុស្សជាច្រើនកំពុងធ្វើដំណើរជាមួយព្រះយេស៊ូវ ព្រះអង្គក៏ងាកមកមានបន្ទូលនឹងពួកគេថា៖
មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ពីព្រោះពួកគេបានឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើដល់ពួកអ្នកមានជំងឺ។
អំពើល្អក៏ជាក់ច្បាស់ដូចគ្នាដែរ ហើយអំពើណាដែលមិនជាក់ច្បាស់ ក៏មិនអាចលាក់បាំងបានឡើយ៕