លូកា 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ប៉ុន្តែដំណឹងអំពីព្រះអង្គបានឮសុសសាយកាន់តែខ្លាំងឡើង។ មានហ្វូងមនុស្សជាច្រើនមកផ្ដុំគ្នា ដើម្បីស្ដាប់ព្រះអង្គ និងដើម្បីទទួលការប្រោសឲ្យជាពីជំងឺរបស់ពួកគេ។ សូមមើលជំពូកKhmer Christian Bible15 តែដំណឹងអំពីព្រះអង្គកាន់តែឮសុសសាយឡើងៗ ហើយបណ្ដាជនច្រើនកុះករបានមកជុំគ្នាដើម្បីស្ដាប់ និងដើម្បីឲ្យជាពីជំងឺផ្សេងៗរបស់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ប៉ុន្តែ ដំណឹងអំពីព្រះអង្គឮសុសសាយកាន់តែខ្លាំងឡើង ហើយមហាជនជាច្រើនមកប្រជុំគ្នាស្តាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនជាពីជំងឺផ្សេងៗផង។ សូមមើលជំពូកអាល់គីតាប15 កិត្ដិនាមរបស់អ៊ីសា ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់អ៊ីសា ព្រមទាំងសូមអ៊ីសាប្រោសឲ្យខ្លួនបានជាពីជំងឺផ្សេងៗផង។ សូមមើលជំពូក |