គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យទេ។
លូកា 4:32 - ព្រះគម្ពីរខ្មែរសាកល គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយសិទ្ធិអំណាច។ Khmer Christian Bible ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច អាល់គីតាប មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទ ដែលអ៊ីសាបង្រៀន ព្រោះគាត់មានប្រសាសន៍ប្រកបដោយអំណាច។ |
គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យទេ។
នៅក្នុងសាលាប្រជុំនោះ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់អារក្សអសោចចូល។ គាត់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖
មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យសម្ដីនេះជាអ្វី? លោកបញ្ជាពួកវិញ្ញាណអសោចដោយសិទ្ធិអំណាច និងមហិទ្ធិឫទ្ធិ ហើយពួកវាក៏ចេញទៅ!”។
គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ពីព្រោះដំណឹងល្អរបស់យើងបានមកដល់អ្នករាល់គ្នា មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និងការជឿអស់ពីចិត្តយ៉ាងពេញលេញ។ អ្នករាល់គ្នាដឹងហើយថា យើងជាយ៉ាងណាក្នុងចំណោមអ្នករាល់គ្នា ដោយយល់ដល់អ្នករាល់គ្នា។
ចូរប្រាប់សេចក្ដីទាំងនេះ ហើយជំរុញទឹកចិត្ត និងស្ដីប្រដៅដោយសិទ្ធិអំណាចយ៉ាងពេញលេញ។ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ៕