លូកា 23:39 - ព្រះគម្ពីរខ្មែរសាកល ម្នាក់នៃឧក្រិដ្ឋជនដែលត្រូវបានឆ្កាងក៏ជេរប្រមាថព្រះអង្គថា៖ “តើអ្នកឯងមិនមែនជាព្រះគ្រីស្ទទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!”។ Khmer Christian Bible មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នកទោសម្នាក់ដែលជាប់ព្យួរ និយាយប្រមាថព្រះអង្គថា៖ «បើអ្នកជាព្រះគ្រីស្ទពិត ចូរសង្គ្រោះខ្លួនឯង ហើយសង្រ្គោះយើងផង!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រិស្តមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯចោរកំណាចម្នាក់ដែលជាប់ព្យួរ វាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនឹងយើងផង អាល់គីតាប អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថអ៊ីសាថា៖ «បើអ្នកជាអាល់ម៉ាហ្សៀសមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។ |
ចូរឲ្យព្រះគ្រីស្ទ ជាស្ដេចអ៊ីស្រាអែលចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!”។ ពួកអ្នកដែលត្រូវបានឆ្កាងជាមួយព្រះយេស៊ូវក៏ត្មះតិះដៀលព្រះអង្គដែរ។
ប្រជាជនបានឈរមើល រីឯពួកមេគ្រប់គ្រងក៏សើចចំអកដាក់ព្រះអង្គ ទាំងនិយាយថា៖ “វាបានសង្គ្រោះអ្នកដទៃ បើសិនវាជាព្រះគ្រីស្ទរបស់ព្រះ ជាអ្នកដែលត្រូវបានជ្រើសរើសមែន ចូរឲ្យវាសង្គ្រោះខ្លួនឯងចុះ!”។
ប៉ុន្តែម្នាក់ទៀតបានតប ដោយស្ដីបន្ទោសគាត់ថា៖ “តើឯងមិនកោតខ្លាចព្រះទេឬ? ឯងក៏ជាប់ទោសដូចគ្នាដែរ