Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:39 - អាល់គីតាប

39 អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​អ៊ីសា​ថា៖ «បើ​អ្នក​ជា​អាល់ម៉ា‌ហ្សៀស​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ម្នាក់​នៃ​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​ឆ្កាង​ក៏​ជេរប្រមាថ​ព្រះអង្គ​ថា៖ “តើ​អ្នកឯង​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ? ចូរ​សង្គ្រោះ​ខ្លួនឯង និង​យើង​មើល៍​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 មនុស្ស​មាន​ទោស​ធ្ងន់​ម្នាក់​ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​នោះ​បាន​ប្រមាថ​ព្រះអង្គ​ថា៖​ «តើ​ឯង​មិន​មែន​ជា​ព្រះគ្រិស្ដ​ទេ​ឬ?​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ និង​យើង​មើល៍!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 រីឯ​អ្នក​ទោស​ម្នាក់​ដែល​ជាប់​ព្យួរ និយាយ​ប្រមាថ​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​ពិត ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​សង្រ្គោះ​យើង​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រិស្ត​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង

សូមមើលជំពូក ចម្លង




លូកា 23:39
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា​ក៏​ជេរ​ប្រមាថ​អ៊ីសា​ដូច្នោះ​ដែរ។


សូម​អាល់ម៉ា‌ហ្សៀស​ជា​ស្ដេច​អ៊ីស្រ‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា ក៏​ជេរ​ប្រមាថ​អ៊ីសា​ដែរ។


ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​អ៊ីសា​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀត​ៗ បើ​គាត់​ជា​អាល់ម៉ា‌ហ្សៀស​របស់​អុលឡោះ ហើយ​ជា​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។


ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន‌ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។


ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​អុលឡោះ​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​គាត់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម