Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:39 - Khmer Christian Bible

39 មនុស្ស​មាន​ទោស​ធ្ងន់​ម្នាក់​ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​នោះ​បាន​ប្រមាថ​ព្រះអង្គ​ថា៖​ «តើ​ឯង​មិន​មែន​ជា​ព្រះគ្រិស្ដ​ទេ​ឬ?​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ និង​យើង​មើល៍!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ម្នាក់​នៃ​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​ឆ្កាង​ក៏​ជេរប្រមាថ​ព្រះអង្គ​ថា៖ “តើ​អ្នកឯង​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ? ចូរ​សង្គ្រោះ​ខ្លួនឯង និង​យើង​មើល៍​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 រីឯ​អ្នក​ទោស​ម្នាក់​ដែល​ជាប់​ព្យួរ និយាយ​ប្រមាថ​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​ពិត ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​សង្រ្គោះ​យើង​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រិស្ត​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​អ៊ីសា​ថា៖ «បើ​អ្នក​ជា​អាល់ម៉ា‌ហ្សៀស​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។

សូមមើលជំពូក ចម្លង




លូកា 23:39
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូច​គ្នា​ដែរ។​


ចូរ​ឲ្យ​ព្រះគ្រិស្ដ​ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​លើ​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក​ ដើម្បី​ឲ្យ​យើង​ឃើញ​ និង​ជឿ​ផង»​ ឯ​ពួក​អ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដែរ។​


ប្រជាជន​បាន​ឈរ​មើល​ព្រះអង្គ​ ឯ​ពួក​អាជ្ញាធរ​ក៏​មើលងាយ​ព្រះអង្គ​ដែរ​ ដោយ​និយាយ​ថា៖​ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន​ ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯង​មើល៍​ បើ​វា​នេះ​ជា​ព្រះគ្រិស្ដ​ដែល​ព្រះជាម្ចាស់​រើសតាំង​មែន»​


ទាំង​និយាយ​ថា៖​ «បើ​ឯង​ជា​ស្ដេច​របស់​ជនជាតិ​យូដា​មែន​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល៍!»​


ប៉ុន្ដែ​ម្នាក់​ទៀត​បន្ទោស​ម្នាក់​នោះ​ថា៖​ «តើ​ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ​ ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូចគ្នា?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម