លូកា 22:13 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ចេញទៅ ហើយឃើញដូចដែលព្រះយេស៊ូវបានមានបន្ទូលនឹងពួកគេ រួចពួកគេក៏រៀបចំអាហារបុណ្យរំលង។ Khmer Christian Bible អ្នកទាំងពីរក៏ចាកចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះពួកគេក៏រៀបចំពិធីបុណ្យរំលង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ទៅ បានឃើញដូចព្រះអង្គបានប្រាប់មែន ហើយគេក៏រៀបចំបុណ្យរំលង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទៅឃើញ ដូចជាទ្រង់បានមានបន្ទូល ហើយគេរៀបចំបុណ្យរំលង។ អាល់គីតាប អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញ ដូចអ៊ីសាមានប្រសាសន៍ប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យរំលង។ |
គាត់នឹងបង្ហាញបន្ទប់ធំមួយនៅជាន់ខាងលើដែលរៀបចំជាស្រេច ដល់ពួកអ្នក។ ចូររៀបចំនៅទីនោះចុះ”។
លុះដល់ម៉ោងហើយ ព្រះយេស៊ូវគង់ចុះនៅតុអាហារ ហើយសាវ័កទាំងដប់ពីរនាក់ក៏អង្គុយជាមួយព្រះអង្គដែរ។
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?”។
ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ “អ្វីក៏ដោយដែលលោកប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។