ប្រសិនបើមានអ្នកណាសួរអ្វីពួកអ្នក ចូរប្រាប់ថា: ‘ព្រះអម្ចាស់ត្រូវការពួកវា ហើយព្រះអង្គនឹងឲ្យពួកវាមកវិញភ្លាម’”។
លូកា 22:11 - ព្រះគម្ពីរខ្មែរសាកល ហើយនិយាយនឹងម្ចាស់ផ្ទះថា: ‘លោកគ្រូសួរអ្នកថា តើបន្ទប់ទទួលភ្ញៀវដែលខ្ញុំនឹងហូបអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?’ Khmer Christian Bible ហើយប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរមកអ្នកថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយនឹងសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍សួរមកអ្នកថា ‘តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅឯណា?’" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា អាល់គីតាប ហើយនិយាយនឹងម្ចាស់ផ្ទះថា “តួនចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលតួននឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យរំលង នៅឯណា?”។ |
ប្រសិនបើមានអ្នកណាសួរអ្វីពួកអ្នក ចូរប្រាប់ថា: ‘ព្រះអម្ចាស់ត្រូវការពួកវា ហើយព្រះអង្គនឹងឲ្យពួកវាមកវិញភ្លាម’”។
កន្លែងណាដែលគាត់ចូលទៅ ចូរប្រាប់ម្ចាស់ផ្ទះថា: ‘លោកគ្រូសួរថា តើបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំ ដែលខ្ញុំនឹងហូបអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?’
ប្រសិនបើមានអ្នកណាសួរពួកអ្នកថា: ‘ស្រាយវាធ្វើអី?’ ចូរប្រាប់ដូច្នេះថា: ‘ព្រះអម្ចាស់ត្រូវការវា’”។
នៅពេលយាងមកដល់កន្លែងនោះ ព្រះយេស៊ូវក៏ងើយមើល ហើយមានបន្ទូលនឹងគាត់ថា៖“សាខេអើយ ចូរប្រញាប់ចុះមក! ព្រោះថាថ្ងៃនេះ ខ្ញុំត្រូវតែស្នាក់នៅផ្ទះរបស់អ្នក”។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មើល៍! នៅពេលពួកអ្នកចូលទៅទីក្រុង មានបុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងជួបពួកអ្នក។ ចូរទៅតាមគាត់រហូតដល់ផ្ទះដែលគាត់ចូលនោះចុះ
គាត់នឹងបង្ហាញបន្ទប់ធំមួយនៅជាន់ខាងលើដែលរៀបចំជាស្រេច ដល់ពួកអ្នក។ ចូររៀបចំនៅទីនោះចុះ”។
នៅពេលម៉ាថាទូលដូច្នេះហើយ នាងក៏ចេញទៅហៅម៉ារាប្អូនស្រីរបស់នាង ដោយស្ងាត់ៗថា៖ “លោកគ្រូមកដល់ហើយ លោកហៅប្អូនឯង”។
មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ។ ប្រសិនបើអ្នកណាឮសំឡេងរបស់យើង ហើយបើកទ្វារ នោះយើងនឹងចូលទៅឯអ្នកនោះ ហើយហូបជាមួយអ្នកនោះ ហើយអ្នកនោះក៏ហូបជាមួយយើងដែរ។