យ៉ាងណាមិញ គឺព្រះអង្គហើយ ដែលយកទូលបង្គំចេញពីផ្ទៃម្ដាយមក គឺព្រះអង្គហើយ ដែលធ្វើឲ្យទូលបង្គំមានការទុកចិត្ត នៅទ្រូងម្ដាយរបស់ទូលបង្គំ។
លូកា 2:40 - ព្រះគម្ពីរខ្មែរសាកល បុត្រតូចនោះក៏ធំឡើង ហើយមាំមួន ទាំងពេញដោយប្រាជ្ញា ហើយព្រះគុណរបស់ព្រះក៏ស្ថិតនៅលើព្រះអង្គដែរ។ Khmer Christian Bible កុមារយេស៊ូបានចម្រើនវ័យឡើង ទាំងមានកម្លាំងមាំមួនពោរពេញដោយប្រាជ្ញាឈ្លាសវៃ ហើយព្រះគុណរបស់ព្រះជាម្ចាស់បានសណ្ឋិតលើកុមារនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះឱរសមានវ័យចម្រើនឡើង ហើយមានកម្លាំងខ្លាំង ប្រកបដោយប្រាជ្ញាពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះឱរស ក៏កាន់តែមានវ័យចំរើនធំឡើង មានកំឡាំងខាងវិញ្ញាណរឹតតែច្រើនឡើង ប្រកបដោយប្រាជ្ញាដ៏ពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើទ្រង់ផង។ អាល់គីតាប កុមារអ៊ីសាមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយប្រាជ្ញាញាណ។ អុលឡោះគាប់ចិត្តនឹងអ៊ីសាណាស់។ |
យ៉ាងណាមិញ គឺព្រះអង្គហើយ ដែលយកទូលបង្គំចេញពីផ្ទៃម្ដាយមក គឺព្រះអង្គហើយ ដែលធ្វើឲ្យទូលបង្គំមានការទុកចិត្ត នៅទ្រូងម្ដាយរបស់ទូលបង្គំ។
ព្រះករុណាទ្រង់សង្ហាជាងមនុស្សលោក ព្រះគុណត្រូវបានចាក់បង្ហូរលើព្រះរឹមរបស់ព្រះករុណា ដោយហេតុនេះ ព្រះបានប្រទានពរព្រះករុណាជារៀងរហូត។
ទារកនោះក៏ធំឡើង ហើយមាំមួនខាងវិញ្ញាណ។ គាត់រស់នៅទីរហោស្ថានរហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់អ៊ីស្រាអែល៕
ព្រះយេស៊ូវបានចម្រើនឡើង ខាងប្រាជ្ញា និងរូបកាយ ហើយក៏ជាទីគាប់ព្រះហឫទ័យដល់ព្រះ និងជាទីគាប់ចិត្តដល់មនុស្សផងដែរ៕
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ពួកសាវ័កបានធ្វើបន្ទាល់ដោយអំណាចយ៉ាងខ្លាំង អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយមានព្រះគុណដ៏ធំធេងលើពួកគេទាំងអស់គ្នា។
ជាទីបញ្ចប់ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងព្រះចេស្ដានៃឫទ្ធានុភាពរបស់ព្រះអង្គ។