អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
លូកា 2:16 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ទៅជាប្រញាប់ ហើយឃើញម៉ារា និងយ៉ូសែប ព្រមទាំងទារកដែលផ្ដេកនៅក្នុងស្នូកសត្វ។ Khmer Christian Bible ពួកគេក៏ធ្វើដំណើរទៅជាប្រញាប់ ហើយឃើញនាងម៉ារា លោកយ៉ូសែប ព្រមទាំងបុត្រតូចដែលគេកំពុងដាក់ផ្ដេកក្នុងស្នូក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំនៅក្នុងស្នូកសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារី លោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទៅជាប្រញាប់ ឃើញម៉ារា នឹងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង អាល់គីតាប ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីយំយូសុះ ព្រមទាំងកូនដេកក្នុងស្នូកសត្វ។ |
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
នៅគ្រានោះ ម៉ារាក្រោកឡើង ប្រញាប់ប្រញាល់ធ្វើដំណើរទៅតំបន់ភ្នំ ដល់ទីក្រុងមួយនៃយូដា។
នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញទារករុំនឹងក្រណាត់ ផ្ដេកនៅក្នុងស្នូកសត្វ”។
លុះនៅពេលបណ្ដាទូតសួគ៌ចាកចេញពីពួកគេទៅស្ថានសួគ៌ហើយ ពួកអ្នកគង្វាលក៏និយាយគ្នាថា៖ “មក៍! យើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើង ដែលព្រះអម្ចាស់បានឲ្យយើងដឹងនោះមើល៍!”។
កាលបានឃើញហើយ ពួកគេក៏ផ្សព្វផ្សាយអំពីសេចក្ដីដែលទូតសួគ៌បានប្រាប់ពួកគេអំពីទារកនោះ។
នាងក៏សម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង។ នាងរុំកូននោះនឹងក្រណាត់ ហើយដាក់ក្នុងស្នូកសត្វ ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេឡើយ។
ពួកគេក៏ចេញទៅ ហើយឃើញដូចដែលព្រះយេស៊ូវបានមានបន្ទូលនឹងពួកគេ រួចពួកគេក៏រៀបចំអាហារបុណ្យរំលង។