Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:17 - ព្រះគម្ពីរខ្មែរសាកល

17 កាល​បាន​ឃើញ​ហើយ ពួកគេ​ក៏​ផ្សព្វផ្សាយ​អំពី​សេចក្ដី​ដែល​ទូតសួគ៌​បាន​ប្រាប់​ពួកគេ​អំពី​ទារក​នោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 កាល​បាន​ឃើញ​ហើយ​ ពួកគេ​ក៏​រៀប​រាប់​ពី​ពាក្យ​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ​ឲ្យ​ដឹង​អំពី​បុត្រ​តូច​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​បាន​ឃើញ​ហើយ គេ​ក៏​រៀបរាប់​អំពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយ‌រ៉ាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​ពួក​គង្វាល​ឃើញ​កូន​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​អំពី​កូន​នេះ។

សូមមើលជំពូក ចម្លង




លូកា 2:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​មក​ស្ដាប់​ចុះ អស់អ្នក​ដែល​កោតខ្លាច​ព្រះ​អើយ​! ខ្ញុំ​នឹង​ថ្លែង​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ព្រលឹង​របស់ខ្ញុំ​។


ពេលនោះ អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​និយាយ​គ្នាទៅវិញទៅមក នោះ​ព្រះយេហូវ៉ា​ទ្រង់​ប្រុងស្ដាប់ ហើយ​បាន​ឮ រួច​មាន​សៀវភៅ​នៃ​ការរំលឹក​ត្រូវបាន​កត់ត្រាទុក​នៅចំពោះ​ព្រះអង្គ សម្រាប់​អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា និង​អ្នកដែល​ឲ្យតម្លៃ​ព្រះនាម​របស់ព្រះអង្គ​។


ដូច្នេះ ពួកគេ​ក៏​ទៅ​ជា​ប្រញាប់ ហើយ​ឃើញ​ម៉ារា និង​យ៉ូសែប ព្រមទាំង​ទារក​ដែល​ផ្ដេក​នៅក្នុង​ស្នូកសត្វ​។


អស់អ្នក​ដែល​ឮ ក៏​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​ពួក​អ្នកគង្វាល​បាន​ប្រាប់​ពួកគេ។


នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម​។


“ចូរ​ត្រឡប់ទៅ​ផ្ទះ​របស់អ្នក​វិញ ហើយ​រៀបរាប់ថា​ព្រះ​បាន​ធ្វើ​យ៉ាងណា​ដល់​អ្នក”។ គាត់​ក៏​ចេញទៅ ហើយ​ប្រកាស​នៅ​ទីក្រុង​ទាំងមូល​ថា​ព្រះយេស៊ូវ​បាន​ធ្វើ​យ៉ាងណា​ដល់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម