នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺមកដល់បេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវក៏ចាត់សិស្សពីរនាក់ឲ្យទៅ
លូកា 19:37 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលព្រះយេស៊ូវយាងមកជិតផ្លូវចុះពីភ្នំដើមអូលីវ សិស្សទាំងហ្វូងក៏ចាប់ផ្ដើមអរសប្បាយ ហើយសរសើរតម្កើងព្រះអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ ដោយសំឡេងយ៉ាងខ្លាំង Khmer Christian Bible កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្ដីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមី ដែលគេបានឃើញនោះ អាល់គីតាប កាលអ៊ីសាទៅតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងអុលឡោះអំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ |
នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺមកដល់បេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវក៏ចាត់សិស្សពីរនាក់ឲ្យទៅ
ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ។ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖
រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយទៅតាមព្រះយេស៊ូវ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះ។ ប្រជាជនទាំងអស់ដែលបានឃើញការនេះ ក៏សរសើរតម្កើងព្រះដែរ៕
“មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។
នៅពេលយាងមកជិតបេតផាសេ និងបេថានី ត្រង់ភ្នំមួយដែលគេហៅថា “ភ្នំដើមអូលីវ” ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ
សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយនិយាយថា៖ “ព្យាការីដ៏ធំឧត្ដមបានលេចឡើងក្នុងចំណោមយើងហើយ!” ហើយថា៖ “ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!”។
នេះជាហេតុដែលហ្វូងមនុស្សទៅទទួលព្រះអង្គ គឺពីព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។