Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:43 - ព្រះគម្ពីរខ្មែរសាកល

43 រំពេចនោះ គាត់​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះយេស៊ូវ ទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ ប្រជាជន​ទាំងអស់​ដែល​បាន​ឃើញ​ការនេះ ក៏​សរសើរតម្កើង​ព្រះ​ដែរ៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ឃើញ​ ក៏​ថ្វាយ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ព្រះ‌អង្គ ទាំង​ពណ៌នា​សរសើរ​តម្កើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​តម្កើង​ព្រះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 រំពេច​នោះ គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះ‌យេស៊ូ ទាំង​លើក​តម្កើង សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ ប្រជា‌ជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ទ្រង់ ទាំង​ពណ៌នា​សរសើរ​ដំកើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​ដល់​ព្រះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 រំពេច​នោះ​គាត់​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​អ៊ីសា​ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ ប្រជា‌ជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​អុលឡោះ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




លូកា 18:43
30 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!


សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!


ព្រះយេហូវ៉ា​ទ្រង់​បើក​ភ្នែករបស់​មនុស្ស​ខ្វាក់ភ្នែក ព្រះយេហូវ៉ា​ទ្រង់​លើក​អ្នកដែល​ត្រូវបាន​បង្អោនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​មនុស្ស​សុចរិត


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ទៅកាន់​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ប្រោស​ទូលបង្គំ​ឲ្យជា​!


ពេលនោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​ត្រូវបាន​បើក ត្រចៀក​របស់​មនុស្ស​ថ្លង់​ក៏​នឹង​ត្រូវបាន​បើក​ដែរ​។


យើង​នឹង​នាំ​មនុស្ស​ខ្វាក់ភ្នែក​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​មិន​ស្គាល់ យើង​នឹង​ដឹកនាំ​ពួកគេ​តាម​គន្លង​ដែល​ពួកគេ​មិន​ស្គាល់​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីងងឹត​ទៅជា​ពន្លឺ​នៅចំពោះ​ពួកគេ ហើយ​ធ្វើឲ្យ​ទីរដិបរដុប​ទៅជា​រាបស្មើ​វិញ​។ គឺ​ការ​ទាំងនេះ​ហើយ ដែល​យើង​នឹង​ធ្វើ យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


ជា​ប្រជារាស្ត្រ​ដែល​យើង​បាន​សូន​សម្រាប់​ខ្លួនយើង ដើម្បីឲ្យ​ពួកគេ​ថ្លែង​សេចក្ដីសរសើរតម្កើង​ដល់​យើង​។


គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


មាន​មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​នាំគ្នា​ចូលមកជិត​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


នៅពេល​ឃើញ​ដូច្នេះ ហ្វូងមនុស្ស​ក៏​កោតខ្លាច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដែល​បាន​ប្រទាន​សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។


នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​ដូច្នេះ អស់អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ​ក៏​ត្រូវ​អាម៉ាស់មុខ ហើយ​ហ្វូងមនុស្ស​ទាំងមូល​ក៏​អរសប្បាយ​នឹង​អស់ទាំង​កិច្ចការ​ដ៏ល្អរុងរឿង​ដែល​កើតឡើង​តាមរយៈ​ព្រះអង្គ​។


ខណៈដែល​ព្រះយេស៊ូវ​យាង​មកជិត​ផ្លូវចុះ​ពី​ភ្នំ​ដើមអូលីវ សិស្ស​ទាំងហ្វូង​ក៏​ចាប់ផ្ដើម​អរសប្បាយ ហើយ​សរសើរតម្កើង​ព្រះ​អំពី​ការអស្ចារ្យ​ទាំងអស់​ដែល​ពួកគេ​បាន​ឃើញ ដោយ​សំឡេង​យ៉ាងខ្លាំង


ព្រះយេស៊ូវ​ក៏​មកឈរនៅក្បែរ​គាត់ ហើយ​ស្ដីឲ្យ​គ្រុន នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់​។ រំពេចនោះ គាត់​ក៏​ក្រោកឡើង ហើយ​ចាប់ផ្ដើមបម្រើ​ពួកគេ​។


ពេលនោះ ភាពស្ញប់ស្ញែង​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ព្រមទាំង​ពេញ​ដោយ​សេចក្ដីភ័យខ្លាច ក៏​និយាយថា​៖ “ថ្ងៃនេះ យើង​បាន​ឃើញ​ការ​ដ៏អស្ចារ្យ​!”។


មនុស្ស​ទាំងអស់​ក៏​ស្ងើច​ចំពោះ​អានុភាព​របស់​ព្រះ‍។ នៅពេល​ពួកគេ​ទាំងអស់គ្នា​កំពុង​ភ្ញាក់ផ្អើល​នឹង​អស់ទាំង​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!”។


ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។


បន្ទាប់ពី​សម្លុតគំរាមថែមទៀត​ហើយ ពួកគេ​ក៏​ដោះលែង​អ្នកទាំងពីរ ដោយសារតែ​ប្រជាជន​។ ពួកគេ​រកមិនឃើញមធ្យោបាយ​ដាក់ទោស​អ្នកទាំងពីរ​ទេ ពីព្រោះ​មនុស្ស​ទាំងអស់​កំពុង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ចំពោះ​អ្វី​ដែល​បាន​កើតឡើង​។


ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​ខ្ញុំ​៕


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម