លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។
លូកា 18:16 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវទ្រង់ហៅពួកគេមក មានបន្ទូលថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។ Khmer Christian Bible ប៉ុន្ដែព្រះយេស៊ូហៅពួកគេដោយមានបន្ទូលថា៖ «កុំឃាត់ពួកគេអី! ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងតូចៗទាំងនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេស៊ូវហៅពួកសិស្សមក ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យកូនក្មេងមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមានសុទ្ធតែមនុស្សដូចក្មេងៗទាំងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែព្រះយេស៊ូសុំឲ្យគេយកទារកទាំងនោះមកជិតព្រះអង្គ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ អាល់គីតាប តែអ៊ីសាសុំឲ្យគេយកទារកទាំងនោះមកជិតគាត់ រួចអ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងនគរអុលឡោះបាន។ |
លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។
ព្រះយេស៊ូវក៏មានបន្ទូលថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់មនុស្សបែបនេះ”។
មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គពាល់ពួកវា។ នៅពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីឲ្យអ្នកទាំងនោះ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលមិនទទួលអាណាចក្ររបស់ព្រះដូចក្មេងទទួលទេ អ្នកនោះនឹងចូលទៅក្នុងអាណាចក្រនោះមិនបានសោះឡើយ”។
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។
បងប្អូនអើយ កុំធ្វើជាកូនក្មេងក្នុងការយល់ដឹងឡើយ គឺក្នុងការអាក្រក់ ចូរធ្វើជាកូនក្មេង ហើយក្នុងការយល់ដឹង ចូរធ្វើជាមនុស្សពេញវ័យចុះ។
ដ្បិតប្ដីដែលមិនជឿ ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្រពន្ធហើយ ហើយប្រពន្ធដែលមិនជឿក៏ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្ដីដែរ។ បើមិនដូច្នោះទេ កូនៗរបស់អ្នករាល់គ្នាក៏សៅហ្មងដែរ ប៉ុន្តែតាមពិតពួកគេបានជាវិសុទ្ធហើយ។
ចូរប្រាថ្នាចង់បានទឹកដោះសុទ្ធខាងព្រះបន្ទូល ដូចទារកដែលទើបតែកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដោយព្រះបន្ទូលនោះ រហូតដល់សេចក្ដីសង្គ្រោះ