Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:17 - ព្រះគម្ពីរខ្មែរសាកល

17 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ដូច​ក្មេង​ទទួល​ទេ អ្នកនោះ​នឹង​ចូលទៅ​ក្នុង​អាណាចក្រនោះ​មិនបានសោះឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះជាម្ចាស់​ដូចជា​កូន​ក្មេង​ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់ព្រះ‌អង្គ​មិនបាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ដូច​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះអង្គ​មិន​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​នគរ​អុលឡោះ​ដូច​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ក្នុង​នគរ​ទ្រង់​មិន​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 18:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​អ្នករាល់គ្នា​ប្រែ​គំនិត​ហើយ​បាន​ដូចជា​ក្មេង ពុំនោះទេ អ្នករាល់គ្នា​នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​មិន​បាន​សោះឡើយ​។


ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​មនុស្ស​បែបនេះ”។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកណាក៏ដោយដែល​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ដូច​ក្មេង​ទទួល​ទេ អ្នកនោះ​នឹង​ចូលទៅ​ក្នុង​អាណាចក្រនោះ​មិនបានសោះឡើយ”។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖“ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។


បងប្អូន​អើយ កុំ​ធ្វើជា​កូនក្មេង​ក្នុង​ការយល់ដឹង​ឡើយ គឺ​ក្នុង​ការអាក្រក់ ចូរ​ធ្វើជាកូនក្មេង ហើយ​ក្នុង​ការយល់ដឹង ចូរ​ធ្វើជា​មនុស្ស​ពេញវ័យ​ចុះ​។


ក្នុងនាមជា​កូន​នៃ​ការស្ដាប់បង្គាប់ កុំ​ត្រាប់តាម​តណ្ហា​នៃ​ភាពអវិជ្ជា​ពីមុន​របស់អ្នករាល់គ្នា​ឡើយ


ចូរ​ប្រាថ្នាចង់បាន​ទឹកដោះ​សុទ្ធ​ខាងព្រះបន្ទូល ដូច​ទារក​ដែល​ទើបតែកើត ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ដោយ​ព្រះបន្ទូលនោះ រហូតដល់​សេចក្ដីសង្គ្រោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម