Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:15 - ព្រះគម្ពីរខ្មែរសាកល

15 មាន​គេ​នាំ​ក្មេងតូចៗ​មក​រក​ព្រះយេស៊ូវ ដើម្បីឲ្យ​ព្រះអង្គ​ពាល់​ពួកវា​។ នៅពេល​ឃើញ​ដូច្នេះ ពួក​សិស្ស​ក៏​ស្ដីឲ្យ​អ្នកទាំងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ពួកគេ​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ដែរ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកវា​ ប៉ុន្ដែ​ពេល​ឃើញ​ដូច្នេះ​ ពួក​សិស្ស​ក៏​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មាន​គេ​នាំ​ក្មេង​តូចៗ​មក​រក​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ពាល់​ពួក​គេ តែ​ពេល​ពួក​សិស្ស​បាន​ឃើញ ក៏​បន្ទោស​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មាន​មនុស្ស‌ម្នា​បី​ទារក​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា។ ឃើញ​ដូច្នោះ ពួក​សិស្ស*​ស្ដី​បន្ទោស​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មាន​គេ​នាំ​កូន​តូចៗ​មក​ឯ​ព្រះ‌យេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មាន​មនុស្ស‌ម្នា​បី​ទារក​មក​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​វា។ ឃើញ​ដូច្នោះ ពួក​សិស្ស​ស្ដី​បន្ទោស​គេ

សូមមើលជំពូក ចម្លង




លូកា 18:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖“ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។


នៅពេល​ឃើញ​ដូច្នេះ យ៉ាកុប និង​យ៉ូហាន​ដែល​ជា​សិស្ស​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ចង់ឲ្យ​យើងខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើមេឃ​មក​បំផ្លាញ​ពួកគេ​ចោល​ឬទេ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម