Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:16 - Khmer Christian Bible

16 ប៉ុន្ដែ​ព្រះយេស៊ូ​ហៅ​ពួកគេ​ដោយ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី!​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​តូចៗ​ទាំង​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖“ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់​មនុស្ស​បែបនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​កូន​ក្មេង​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 តែ​ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ទារក​ទាំង​នោះ​មក​ជិត​ព្រះអង្គ រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេង​ទាំង​នេះ​ទេ ទើប​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ប៉ុន្តែ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 តែ​អ៊ីសា​សុំ​ឲ្យ​គេ​យក​ទារក​ទាំង​នោះ​មក​ជិត​គាត់ រួច​អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​ក្មេង​ៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ដ​ដូច​ក្មេង​ទាំង​នេះ​ទេ ទើប​ចូល​ទៅ​ក្នុង​នគរ​អុលឡោះ​បាន។

សូមមើលជំពូក ចម្លង




លូកា 18:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ​ឯង‍»​


ពួកគេ​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ដែរ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកវា​ ប៉ុន្ដែ​ពេល​ឃើញ​ដូច្នេះ​ ពួក​សិស្ស​ក៏​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះជាម្ចាស់​ដូចជា​កូន​ក្មេង​ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»។​


ព្រោះ​សេចក្ដី​សន្យា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូនចៅ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។​


បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​


ដ្បិត​ប្ដី​ដែល​មិន​ជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្រពន្ធ​ រីឯ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្ដី​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ កូន​របស់​អ្នក​រាល់គ្នា​មិន​បរិសុទ្ធ​ឡើយ​ ប៉ុន្ដែ​ពេល​នេះ​ពួកគេ​បរិសុទ្ធ​ហើយ​


ចូរ​សង្វាត​រក​ទឹកដោះ​សុទ្ធខាង‍​វិញ្ញាណ ​ដូចជា​ទារក​ដែល​ទើប​នឹង​កើត​ ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ដរាប​ដល់​ទទួល​បាន​សេចក្ដី​សង្គ្រោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម