រួចអ័ប្រាហាំក៏រត់ទៅឯហ្វូងគោ ហើយយកកូនគោមួយសាច់ទន់ល្អ ប្រគល់ទៅយុវជនម្នាក់ ឲ្យគេប្រញាប់រៀបចំវា។
លូកា 15:23 - ព្រះគម្ពីរខ្មែរសាកល រួចយកកូនគោដែលបំប៉នទុកមកសម្លាប់ចុះ។ យើងនាំគ្នាហូប និងអបអរទៅ! Khmer Christian Bible ហើយចូរយកកូនគោដែលបានបំប៉នទុកមកកាប់ រួចចូរយើងបរិភោគដោយអរសប្បាយចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកកូនគោដែលបានបំប៉នទុក មកកាប់ជប់លៀង ហើយបរិភោគឲ្យសប្បាយចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត អាល់គីតាប ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ |
រួចអ័ប្រាហាំក៏រត់ទៅឯហ្វូងគោ ហើយយកកូនគោមួយសាច់ទន់ល្អ ប្រគល់ទៅយុវជនម្នាក់ ឲ្យគេប្រញាប់រៀបចំវា។
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
ស៊ូឲ្យមានម្ហូបជាបន្លែ នៅកន្លែងដែលមានការស្រឡាញ់គ្នា ប្រសើរជាងមានសាច់គោបំប៉ន ប៉ុន្តែមានការស្អប់គ្នា។
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។
“ប៉ុន្តែឪពុកប្រាប់ពួកបាវបម្រើរបស់គាត់ថា: ‘ចូរប្រញាប់ យកអាវវែងដ៏ល្អបំផុតមកពាក់ឲ្យគាត់ ហើយយកចិញ្ចៀនមកបំពាក់ដៃគាត់ ព្រមទាំងយកស្បែកជើងមកបំពាក់ជើងគាត់ផង
ដ្បិតកូនរបស់ខ្ញុំនេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; គាត់បានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមអបអរ។