រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
លូកា 15:2 - ព្រះគម្ពីរខ្មែរសាកល ពួកផារិស៊ី និងពួកគ្រូវិន័យក៏រអ៊ូរទាំថា៖ “អ្នកនេះទទួលមនុស្សបាប ហើយហូបជាមួយពួកគេទៀតផង”។ Khmer Christian Bible ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ី និងពួកអាចារ្យបានរអ៊ូរទាំថា៖ «អ្នកនេះទទួលមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ី* និងពួកអាចារ្យ*រអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកផារិស៊ី នឹងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង អាល់គីតាប ពួកខាងគណៈផារីស៊ និងពួកតួនរអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ |
រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
ពេលឃើញដូច្នេះ ពួកផារិស៊ីក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គ្រូរបស់អ្នករាល់គ្នាហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ពួកផារិស៊ី និងពួកគ្រូវិន័យរបស់ពួកគេក៏រអ៊ូរទាំដាក់ពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏អ្នករាល់គ្នាស៊ីផឹកជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក អ្នករាល់គ្នាក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។
ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។
ថា៖ “អ្នកបានចូលទៅក្នុងផ្ទះរបស់ពួកអ្នកមិនបានកាត់ស្បែក ហើយបានហូបជាមួយពួកគេទៀតផង”។
ដ្បិតមុនពេលមានអ្នកខ្លះបានមកពីយ៉ាកុប គាត់តែងតែហូបជាមួយសាសន៍ដទៃ ប៉ុន្តែនៅពេលអ្នកទាំងនោះបានមកដល់ គាត់ក៏ដកខ្លួនថយ ហើយញែកខ្លួនចេញ ដោយខ្លាចពួកកាត់ស្បែក។
ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង គឺថា: “ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប” ដែលក្នុងចំណោមមនុស្សបាបនោះ ខ្ញុំជាមេ។