លូកា 14:9 - ព្រះគម្ពីរខ្មែរសាកល ហើយអ្នកដែលបានអញ្ជើញអ្នកនិងគាត់ នឹងមកនិយាយនឹងអ្នកថា: ‘សូមឲ្យកន្លែងអ្នកទៅលោកនេះ!’ ពេលនោះ អ្នកនឹងអង្គុយនៅកន្លែងអន់ជាងគេទាំងអាម៉ាស់មុខ។ Khmer Christian Bible ពេលនោះ អ្នកដែលបានអញ្ជើញអ្នក និងភ្ញៀវនោះនឹងមកប្រាប់អ្នកថា សូមឲ្យកន្លែងនេះទៅគាត់ នោះអ្នកមុខជាបានកន្លែងនៅខាងក្រោយបំផុត ទាំងអាម៉ាស់មុខមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកាលណាម្ចាស់ដើមការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយជាមួយអ្នកថា "ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ" នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក នឹងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង អាល់គីតាប ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ |
មនុស្សមានប្រាជ្ញានឹងទទួលសិរីរុងរឿងជាមរតក រីឯមនុស្សល្ងង់វិញ នឹងទទួលបានសេចក្ដីអាម៉ាស់៕
នៅពេលព្រះយេស៊ូវមានបន្ទូលដូច្នេះ អស់អ្នកដែលប្រឆាំងនឹងព្រះអង្គក៏ត្រូវអាម៉ាស់មុខ ហើយហ្វូងមនុស្សទាំងមូលក៏អរសប្បាយនឹងអស់ទាំងកិច្ចការដ៏ល្អរុងរឿងដែលកើតឡើងតាមរយៈព្រះអង្គ។
បើដូច្នេះ ចូរបង្កើតផលឲ្យសមនឹងការកែប្រែចិត្តចុះ! កុំឲ្យចាប់ផ្ដើមនិយាយក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។