គ្មានអ្នកណាអាចទូលឆ្លើយមួយម៉ាត់នឹងព្រះយេស៊ូវបានទេ។ តាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ៕
លូកា 14:6 - ព្រះគម្ពីរខ្មែរសាកល ពួកគេមិនអាចឆ្លើយតបនឹងសេចក្ដីទាំងនេះបានទេ។ Khmer Christian Bible ពួកគេមិនអាចឆ្លើយតបនឹងសំណួរទាំងនេះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេពុំអាចឆ្លើយនឹងព្រះអង្គពីសេចក្តីនេះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេពុំអាចនឹងឆ្លើយអ្វីទូលទ្រង់ ពីដំណើរនោះបានទេ។ អាល់គីតាប គេពុំអាចឆ្លើយតបនឹងអ៊ីសាអំពីសេចក្ដីទាំងនេះបានឡើយ។ |
គ្មានអ្នកណាអាចទូលឆ្លើយមួយម៉ាត់នឹងព្រះយេស៊ូវបានទេ។ តាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ៕
នៅពេលព្រះយេស៊ូវមានបន្ទូលដូច្នេះ អស់អ្នកដែលប្រឆាំងនឹងព្រះអង្គក៏ត្រូវអាម៉ាស់មុខ ហើយហ្វូងមនុស្សទាំងមូលក៏អរសប្បាយនឹងអស់ទាំងកិច្ចការដ៏ល្អរុងរឿងដែលកើតឡើងតាមរយៈព្រះអង្គ។
ពួកគេចាប់កំហុសព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គនៅមុខប្រជាជនមិនបាន ពួកគេក៏នៅស្ងៀមដោយស្ងើចចំពោះចម្លើយរបស់ព្រះអង្គ។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
ប៉ុន្តែពួកគេមិនអាចតតាំងចំពោះសេចក្ដីដែលគាត់និយាយដោយប្រាជ្ញា និងព្រះវិញ្ញាណបានឡើយ។