Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:5 - ព្រះគម្ពីរខ្មែរសាកល

5 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​មាន​នរណា​ក្នុង​អ្នករាល់គ្នា​ដែល​មាន​កូនប្រុស​ឬ​គោ ហើយ​វា​ធ្លាក់​ទៅក្នុង​អណ្ដូង​នៅ​ថ្ងៃសប្ប័ទ ក៏​មិន​ស្រង់​វា​ឡើង​ភ្លាមៗ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​កូន​ម្នាក់​ ឬ​គោ​មួយ​ក្បាល​ធ្លាក់​ក្នុង​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ​ តើ​មិន​ស្រង់​វា​ភ្លាមៗ​ទេ​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​កូន​ប្រុស ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​មិន​ស្រង់​វា​ចេញ​ភ្លាមៗ​នៅ​ពេល​នោះ​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោ ធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោ​ធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​ជំអាត់​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។

សូមមើលជំពូក ចម្លង




លូកា 14:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះរាជា​អើយ នេះ​ជា​ការកាត់ស្រាយ និង​ជា​ការសម្រេច​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​មក​ដល់​ព្រះរាជា​ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ


ព្រះអម្ចាស់​មានបន្ទូល​តប​នឹង​គាត់​ថា៖“មនុស្សមានពុត​អើយ​! តើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ ឬ​លា​របស់​ខ្លួន​ចេញពី​ក្រោល ហើយ​ដឹកទៅ​ឲ្យផឹក​ទឹក​នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​?


ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។ ព្រះអង្គ​ក៏​គ្រាហ៍​គាត់​ឡើង ហើយ​ប្រោស​គាត់​ឲ្យជា រួច​ឲ្យ​គាត់​ទៅវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម