ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងមនុស្សម្នាក់ដែលសាបព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់ខ្លួន។
លូកា 13:18 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖“តើអាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី? Khmer Christian Bible ព្រះអង្គក៏មានបន្ទូលដូច្នេះថា៖ «តើនគរព្រះជាម្ចាស់ប្រៀបដូចជាអ្វី ហើយខ្ញុំគួរប្រៀបធៀបនគរនោះទៅនឹងអ្វី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «តើព្រះរាជ្យរបស់ព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងព្រះរាជ្យ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា តើនគរព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងនគរនោះ អាល់គីតាប អ៊ីសាសួរថា៖ «តើនគរអុលឡោះប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចនគរអុលឡោះទៅនឹងអ្វី?។ |
ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងមនុស្សម្នាក់ដែលសាបព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់ខ្លួន។
ព្រះយេស៊ូវមានបន្ទូលទៀតថា៖“អាណាចក្ររបស់ព្រះប្រៀបដូចជាបុរសម្នាក់ព្រោះគ្រាប់ពូជទៅលើដី
ហើយក៏គ្មានអ្នកណាអាចនិយាយថា: ‘មើល៍! នៅទីនេះ!’ ឬថា: ‘នៅទីនោះ!’ បានដែរ។ ដ្បិតមើល៍! អាណាចក្ររបស់ព្រះស្ថិតនៅក្នុងចំណោមអ្នករាល់គ្នានេះឯង”។
ព្រះអម្ចាស់មានបន្ទូលទៀតថា៖“តើខ្ញុំនឹងប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? តើពួកគេប្រៀបដូចជាអ្វី?